បាល់ទាត់អន្តរជាតិ
Mourinho អាចនឹងទៅដឹកនាំក្លឹបមួយនៅ Premier League រដូវកាលក្រោយ!!!
យោងតាមប្រព័ន្ធផ្សព្វផ្សាយ TEAMtalk បានរាយការណ៍ថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho អាចនឹងវិលត្រឡប់មកបន្តអាជីពរបស់គាត់វិញ នៅដើមរដូវកាលក្រោយ ដោយដឹកនាំក្លឹបញញួរធំ West Ham ដែលជាក្លឹបស្ថិតនៅលីគកំពូលនៃប្រទេសអង់គ្លេស (Premier League)។
យោងតាមប្រភពដដែលបានបញ្ជាក់ឲ្យដឹងទៀតថា Mourinho នឹងមកជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្នគឺលោក David Moyes ដែលកុងត្រារបស់គាត់ជាមួយក្លឹប West Ham United នឹងផុតកំណត់នៅចុងរដូវកាលឆាប់ៗខាងមុខ។ យ៉ាងណាមិញ សម្រាប់លោក Jose Mourinho វិញ គាត់កំពុងទំនេរពីការងារ ចាប់តាំងពីត្រូវបានបណ្ដេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្លឹប AS Roma មក។
គួររំលឹកផងដែរថា ការងារចុងក្រោយរបស់លោក Mourinho ដោយដឹកនាំក្លឹប Roma គាត់បានជួយឲ្យក្រុមឈ្នះពាន Conference League និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa League ផងដែរ។ គាត់បានដឹកនាំប្រកួតសរុបនៅ Roma ចំនួន 96 ប្រកួត, ឈ្នះ 44 ស្មើ 23 និងចាញ់ 29 ដង។ Mourinho ក៏ធ្លាប់មានបទពិសោធន៍ដឹកនាំក្លឹបធំៗមួយចំនួននៅអង់គ្លេសផងដែរ ដូចជា៖ Tottenham Hotspur, Manchester United និង Chelsea។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa