បាល់ទាត់អន្តរជាតិ
Newcastle ត្រៀមបោះទុនធំ ជាមួយនឹងមហិច្ឆតាចង់ចុះហត្ថលេខាលើ Joshua Kimmich
ក្លឹប Newcastle United ត្រូវបានគេរាយការណ៍ថា នឹងធ្វើការដេញថ្លៃជាទឹកប្រាក់ដ៏ធំមួយ ជាមួយនឹងមហិច្ឆតាក្នុងការចុះហត្ថលេខាលើកីឡាករ Joshua Kimmich របស់ក្លឹប Bayern Munich។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ បានចំណាយពេលស្ទើរតែពាក់កណ្ដាលអាជីពរបស់គាត់ជាមួយ Bayern Munich គិតចាប់តាំងពីពេលដែលគាត់ចាកចេញពី RB Leipzig ក្នុងឆ្នាំ 2015។
យ៉ាងណាមិញ កីឡាករជើងចាស់ Joshua Kimmich បានទទួលភាពជោគជ័យជាខ្លាំង គួរឲ្យកត់សម្គាល់ក្នុងអំឡុងពេលវេលារបស់គាត់ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន Bayern Munich ដោយបានឈ្នះពានរង្វាន់ Bundesliga ចំនួន 8, German Super Cups ចំនួន 6, ពានរង្វាន់ DFB-Pokal ចំនួន 3, UCL 1, UEFA Super Cup និង Club World Cup ផងដែរ។
ខណៈពេលដែលកីឡាករវ័យ 28 ឆ្នាំរូបនេះ នៅតែត្រូវបានគេចាត់ទុកថា ជាសសរទ្រូងដ៏សំខាន់របស់ Bayern Munich នោះ កុងត្រារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2025 ស្របពេលដែលមានការអះអាងថា Kimmich កំពុងពិចារណាលើការចាកចេញ ដើម្បីសាកល្បងបទពិសោធន៍ថ្មីនៅលីគផ្សេង។
ក្លឹបអ្នកមានបុណ្យ Barcelona និង Man City កំពុងបង្ហាញការចាប់អារម្មណ៍ជាមួយនឹងការផ្ទេរខ្សែបម្រើឆ្នើមរូបនេះ ហើយបើយោងតាមរបាយការណ៍ពី Bild បានឲ្យដឹងថា ក្លឹប Newcastle ក៏មានចំណាប់អារម្មណ៍ដូចគ្នា។ Newcastle មានបំណងចង់ពង្រឹងជម្រើសខ្សែបម្រើរបស់ពួកគេ ដោយ Joelinton កំពុងប្រឈមនឹងហានិភ័យនៃការអវត្តមានដែលអូសបន្លាយរហូតដល់ចប់រដូវកាលនេះ ដោយសារតែរបួសក្រលៀនធ្ងន់ធ្ងរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់