បាល់ទាត់អន្តរជាតិ
ក្រសួងហិរញ្ញវត្ថុបារាំង បន្តការស៊ើបអង្កេតលើករណីគេចពន្ធរបស់ Neymar កាលពីអំឡុងឆ្នាំ 2017
ក្រសួងហិរញ្ញវត្ថុបារាំងត្រូវបានគេដឹងថា នឹងបន្តការស្រាវជ្រាវពាក់ព័ន្ធករណីស៊ើបអង្កេតលើការផ្ទេរខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar Jr ពី Barcelona ទៅ PSG ក្នុងឆ្នាំ 2017។ យោងតាមរបាយការណ៍ពី L’Equipe បានឲ្យដឹងថា មន្រ្តីប៉ូលីសមកពីការិយាល័យប្រឆាំងអំពើពុករលួយ និងក្លែងបន្លំពន្ធ បានចាប់ផ្ដើមធ្វើការស្រាវជ្រាវនៅថ្ងៃទី 15 ខែមករា កន្លងទៅ។
យ៉ាងណាមិញ អាជ្ញាធរបានអនុវត្តន៍ច្បាប់អង្កេតលើករណី Neymar ដែលចាកចេញពីទឹកដីអេស្ប៉ាញ មកចូលរួមជាមួយ PSG កាលពីប៉ុន្មានឆ្នាំមុន ដែលអាចសង្ស័យថា បានពាក់ព័ន្ធនឹងការគេចពន្ធដែលជាច្បាប់ពន្ធរបស់ប្រទេសបារាំង។
ដោយឡែក បច្ចុប្បន្ន Neymar បានរសាត់អណ្ដែតជីវិតបាល់ទាត់របស់គាត់ទៅដល់មជ្ឃិមបូព៌ាហើយដោយចូលរួមជាមួយក្លឹប Al-Hilal កាលពីដើមរដូវកាលកន្លងទៅ។ នៅមុននេះបន្តិច មានសេចក្តីរាយការណ៍មួយបានលើកឡើងថា ក្លឹបបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះគឺ Al-Hilal មានបំណងចង់ព្យួរកុងត្រារបស់គាត់បណ្ដោះអាសន្ន បន្ទាប់ពី Neymar មានរបួសធ្ងន់ធ្ងរ ហើយត្រូវខកខានមិនបានលេងរយៈពេលយូរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ21 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!