បាល់ទាត់អន្តរជាតិ
Haaland និង Cristiano Ronaldo ឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ 2023 របស់ Globe Soccer
នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីម្សិលមិញនេះបានប្រារព្ធពិធីប្រគល់ពានរង្វាន់ Globe Soccer Awards ដោយផ្ដល់ពានរង្វាន់ដល់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំ 2023។ ដោយឡែកនេះជាកម្មវិធីដែលត្រូវបានរៀបចំឡើងដោយ Globe Soccer ហើយមានការចូលរួមពីសមាសភាពបាល់ទាត់ដូចជា FIFA, UEFA, ECA និងក្លឹបធំៗផងដែរ។
នេះ គឺជាបញ្ជីឈ្មោះរបស់កីឡាករ និងបុគ្គលសំខាន់ៗដែលបានឈ្នះពានសម្រាប់ឆ្នាំ 2023៖
– កីឡាករល្អបំផុតប្រចាំឆ្នាំ៖ Erling Haaland (Manchester City)
– កីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំ៖ Jude Bellingham (Real Madrid)
– អ្នកចាំទីល្អបំផុតប្រចាំឆ្នាំ៖ Ederson (Manchester City)
– ខ្សែបម្រើល្អបំផុតប្រចាំឆ្នាំ៖ Rodri (Manchester City)
– ក្លឹបល្អបំផុតប្រចាំឆ្នាំ៖ Manchester City
– កីឡាករល្អបំផុតប្រចាំទឹកដីមជ្ឈិមបូព៌ា៖ Cristiano Ronaldo (Al-Nassr)
– អ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំឆ្នាំ៖ Cristiano Ronaldo (Al-Nassr)
– គ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ៖ Pep Guardiola (Manchester City)
– ភ្នាក់ងារកីឡាករល្អបំផុតប្រចាំឆ្នាំ៖ Jorge Mendes
– កីឡាករដែលមានអ្នកគាំទ្រពេញចិត្តបំផុត៖ Cristiano Ronaldo (Al-Nassr)
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!