បាល់ទាត់អន្តរជាតិ
Cristiano Ronaldo អះអាងថា ពេលនេះលីគរបស់អារ៉ាប៊ីសាអូឌីត មានការប្រកួតប្រជែងខ្លាំងជាង Ligue 1 របស់បារាំង
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ថ្មីៗនេះបានលើកឡើងថា បច្ចុប្បន្នលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត (Saudi Pro League) មានការប្រកួតប្រជែងខ្លាំងជាង Ligue 1 របស់ប្រទេសបារាំង។ លើសពីនេះទៅទៀត គាត់ក៏បង្ហាញពីមោទនភាពផងដែរអំពីការស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់នៅទីនោះ។
គួររំលឹកផងដែរថា Cristiano Ronaldo បានចុះហត្ថលេខាជាមួយក្លឹប Al Nassr កាលពីខែមករា ឆ្នាំមុន ហើយក្រោយមកទៀត ក៏មានកីឡាករឆ្នើមៗជាច្រើនបានផ្ទេរទៅប្រទេសអារ៉ាប៊ីសាអូឌីតដែរដូចជា Sadio Mane, Karim Benzema, N’Golo Kante, Fabinho, Allan Saint-Maximin, Edouard Mendy និង Kalidou Koulibaly ជាដើម។
នៅក្នុងកម្មវិធីរបស់ Globe Soccer Awards កាលពីពេលថ្មីៗនេះ Cristiano Ronaldo ត្រូវបានគេសួរពីកម្រិតលីគបាល់ទាត់ដែលមានការប្រកួតប្រជែងខ្លាំង។ ពេលនោះគាត់បានឆ្លើយតបថា៖ “កម្រិតឥឡូវនេះ? និយាយឲ្យត្រង់ទៅ តាមការយល់ឃើញរបស់ខ្ញុំ ខ្ញុំគិតថាលីគអារ៉ាប៊ីសាអូឌីតមិនអន់ជាងលីគបារាំងទេ”។
Cristiano Ronaldo បានបន្ថែមទៀតថា៖ “ក្នុងលីគបារាំង ខ្ញុំគិតថា មានតែក្រុម 2 រឺ 3 ប៉ុណ្ណោះដែលមានកម្រិតល្អ។ នៅអារ៉ាប៊ីសាអូឌីត ខ្ញុំគិតថា វាមានការប្រកួតប្រជែងជាង”។
ប្រភព: SI.com
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ