បាល់ទាត់អន្តរជាតិ
Cristiano Ronaldo បញ្ជាក់ថា គាត់អស់ជំនឿចិត្តលើពាន Ballon d’Or និងពានកីឡាករឆ្នើមរបស់ FIFA ហើយ!!!
តារាឆ្នើម Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ពេលនេះគាត់មានការខកចិត្តចំពោះពានរង្វាន់លក្ខណៈបុគ្គលដូចជា Ballon d’Or និងពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ជាដើម។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បាននិយាយប្រាប់ទៅកាន់ Record កាលពីពេលថ្មីៗនេះថា៖ “ខ្ញុំគិតថា មានហេតុផលមួយ ពានរង្វាន់ទាំងនេះបានបាត់បង់ទំនុកចិត្ត។ វាមិនមែនមានន័យថា Messi មិនសមនឹងទទួលបានវា រឺ Haaland រឺសូម្បីតែ Mbappe។ ខ្ញុំលែងជឿលើពានរង្វាន់ទាំងនេះទៀតហើយ…”។
គួរដឹងផងដែរថា នៅឆ្នាំ 2023 កន្លងទៅ ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុត ក្នុងពិភពលោកជាមួយនឹងគ្រាប់បាល់សរុបចំនួន 53 គ្រាប់។ កីឡាករវ័យ 38 ឆ្នាំរូបនេះ ត្រូវបានគេបោះឆ្នោតជ្រើសរើសជាកីឡាករល្អបំផុតនៅមជ្ឈិមបូព៌ា និងទទួលបានពានរង្វាន់ Clobe Soccer Awards កាលពីពេលថ្មីៗនេះផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ2 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ