បាល់ទាត់អន្តរជាតិ
Sergej Milinkovic ចង់ចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីត្រឡប់ទៅអតីតក្លឹបចាស់វិញ
កាលពីដើមរដូវកាលកន្លងទៅ មានកីឡាករនៅតំបន់អឺរ៉ុបជាច្រើនបានសម្រេចចិត្តផ្ទេរទៅចូលរួមជាមួយក្លឹបនៅមជ្ឃឹមបូព៌ា ប៉ុន្តែត្រឹមរយៈពេលប្រហែល 6 ខែប៉ុណ្ណោះ ពួកគេចាប់ផ្ដើមបង្ហាញពីអារម្មណ៍មិនល្អជាមួយនឹងជីវិតរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងព្យាយាមចង់ចាកចេញត្រឡប់មកក្លឹបកំពូលៗនៅអឺរ៉ុបវិញ។
កាលពីប៉ុន្មានថ្ងៃមុនខ្សែបម្រើ Jordan Henderson បានសម្រេចចិត្តបញ្ចប់កុងត្រារបស់ខ្លួនជាមួយក្លឹប Al-Ettifaq និងផ្ទេរមកចូលរួមជាមួយក្លឹប AFC Ajax ដែលស្ថិតនៅលីគកំពូលនៃប្រទេសហូឡង់។ ដោយឡែកនៅពេលនេះ មានរបាយការណ៍ជាច្រើនបានឲ្យដឹងថា Sergej Milinkovic ដែលបច្ចុប្បន្នលេងឲ្យក្លឹប Al Hilal កំពុងស្វែងរកឱកាសចាកចេញពីក្លឹបរបស់ខ្លួនផងដែរ។
យោងតាមរបាយការណ៍ពី Calciomercato បានឲ្យដឹងថា ខ្សែបម្រើឆ្នើម Sergej Milinkovic នឹករលឹកអាជីពបាល់ទាត់របស់ខ្លួននៅក្នុងប្រទេសអ៊ីតាលី ហើយចង់ត្រឡប់ទៅទីនោះវិញ។ ទន្ទឹមនឹងនេះដែរ គេបានដឹងថា កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ បានជួបជាមួយគ្រូបង្វឹករបស់ក្លឹប Lazio លោក Maurizio Sarri និងប្រធានក្លឹបលោក Claudio Lotito កាលពីប៉ុន្មានថ្ងៃមុន។ កីឡាករវ័យ 28 ឆ្នាំរូបនេះ បានប្រាប់ទៅអតីតក្លឹបចាស់របស់គាត់ពីការចង់វិលត្រឡប់ និងរកវិធីដែលធ្វើឲ្យគាត់អាចចូលរួមជាមួយ Lazio វិញបាន ក្នុងរដូវកាលដោះដូរកីឡាករនាដើមឆ្នាំនេះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក