បាល់ទាត់អន្តរជាតិ
Real Madrid នឹងមិនឲ្យ Kylian Mbappe ក្លាយជាកីឡាករដែលមានប្រាក់ខែច្រើនជាងគេរបស់ក្លឹបឡើយ
ថ្នាក់លើរបស់ក្លឹបអធិរាជស Real Madrid មិនមានគម្រោងធ្វើឲ្យខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Kylian Mbappe ក្លាយជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតរបស់ក្លឹបនោះឡើយ។ គេបានដឹងថា ស្ថានភាពរបស់ Kylian Mbappe ពេលនេះ គឺកំពុងចរចាផ្ទេរទៅ Real Madrid ហើយគាត់កំពុងចរចាលើរឿងប្រាក់ពលកម្មរបស់គាត់។
មានពាក្យចចាមអារ៉ាមជាច្រើនឆ្នាំមកហើយ អំពីការផ្ទេរកីឡាករសញ្ជាតិបារាំងរូបនេះទៅ Real Madrid ប៉ុន្តែ Kylian Mbappe បានរួមរស់ជាមួយ PSG តាំងពីឆ្នាំ 2017 ដល់បច្ចុប្បន្ន។ ទោះជាយ៉ាងណា យោងតាមរបាយការណ៍ពី ESPN បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid នឹងមិនសុខចិត្តផ្ដល់ប្រាក់ពលកម្មដល់ខ្សែប្រយុទ្ធ Kylian Mbappe លើសពី Jude Bellingham និង Vinicius Jr ដែលមានប្រាក់ពលកម្ម 10 លានអឺរ៉ូកន្លះក្នុងមួយរដូវកាលឡើយ។
ទន្ទឹមនឹងនេះដែរ របាយការណ៍ចុងក្រោយមួយកាលពីម្សិលមិញនេះ បានរាយការណ៍ថា Vinicius Jr បានបង្ហាញគំនិតប្រឆាំងនឹងការចុះហត្ថលេខាលើ Kylian Mbappe ដោយសារតែការបារម្ភពីតំណែងរបស់ខ្លួននៅ Real Madrid។ កាលពីសប្ដាហ៍មុនគេបានដឹងថា កីឡាករសញ្ជាតិបារាំងរូបនេះបានស្នើសុំឲ្យក្លឹប Real Madrid ផ្ដល់ប្រាក់ខែដល់គាត់ចំនួន 70 លានអឺរ៉ូ ក្នុងមួយឆ្នាំ ដែលវាជាទំហំដ៏ធំបំផុតមួយ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ24 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa