បាល់ទាត់អន្តរជាតិ
Man City ទម្លាក់មាន់ខ្នាយមាស Tottenham Hotspur ចេញពីពាន FA Cup
ក្លឹបមេឃខៀវ Manchester City នៅតែស្ថិតលើឱកាសនៃការឈ្នះពាន FA Cup បន្តទៀត ខណៈដែលពួកគេទើបនឹងបានយកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល 1-0 កាលពីរំលងអាធ្រាតយប់មិញនេះ។ គ្រាប់បាល់ 1 គ្រាប់ចុងម៉ោង (នាទីទី 88) ដ៏សំខាន់ គឺជាការស៊ុតបញ្ចូលទីពីខ្សែការពារ Nathan Ake។
គួរកត់សម្គាល់ផងដែរថា ទម្រង់លេងរវាងក្រុមទាំង 2 មានភាពប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ គ្រាន់តែ Man City មានឱកាសស៊ុតច្រើនដងជាងរហូតដល់ 18 ជើង ស្របពេលដែល Tottenham Hotspur ស៊ុតបានតែម្ដងប៉ុណ្ណោះ។ ខ្សែបម្រើដ៏សំខាន់ James Maddison ដែលទើបនឹងជាពីរបួស ក៏បានបង្ហាញខ្លួននៅក្នុងការប្រកួតដែរ ដោយបានប្ដូរចូលនៅនាទីទី 73។
ទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Pep Guardiola បានឈ្នះការប្រកួតដ៏តានតឹងនេះ ដើម្បីឡើងទៅវគ្គបន្ទាប់។ ដោយឡែកក្លឹបមេឃខៀវ Manchester City ដែលជាក្លឹបឈ្នះពាន 3 កាលពីរដូវកាលមុន នៅតែមានឱកាសឈ្នះពានធំៗជាច្រើន ស្របពេលដែលក្នុងដៃរបស់ពួកគេនៅមានឱកាសប្រជែងពានដូចជា UCL, Premier League និង FA Cup នេះផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ24 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur