បាល់ទាត់អន្តរជាតិ
Barcelona ចាញ់ Villarreal 5-3 ខណៈដែល Xavi ប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកនៅចុងបញ្ចប់នៃរដូវកាលនេះ
កាលពីរំលងអាធ្រាតយប់មិញនេះ ក្លឹបអ្នកមានបុណ្យ Barcelona បានចាញ់យ៉ាងអាម៉ាស់នៅក្នុងដីរបស់ខ្លួនឯង ដោយត្រូវបានក្លឹប Villarreal លុតក្នុងលទ្ធផល 5 ទល់នឹង 3 ដែលជាការប្រកួតក្របខណ្ឌលីគកំពូលរបស់អេស្ប៉ាញ LaLiga។ បច្ចុប្បន្ន Barcelona ហាក់មានក្ដីសង្ឃឹមតិចតួចប៉ុណ្ណោះ សម្រាប់ការតាមប្រជែងយកពានលីគនៅរដូវកាលនេះ ដោយពួកគេចាញ់ក្រុមកំពូលតារាង Real Madrid រហូតដល់ 10 ពិន្ទុ។
យ៉ាងណាមិញ ក្រោយការប្រកួតដែលចាញ់ Villarreal ហើយនោះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយគ្រូបង្វឹករបស់ក្លឹបគឺលោក Xavi Hernandez បានប្រកាសបញ្ជាក់ជាផ្លូវការណ៍ថា គាត់នឹងចាកចេញពីតំណែងរបស់ខ្លួន ឈប់ដឹកនាំក្រុមបន្តទៀតហើយ នៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមការប្រកាសរបស់ Barcelona កាលពីប៉ុន្មានម៉ោងមុននេះបានឲ្យដឹងថា៖ Xavi Hernandez នឹងលាលែងពីការដឹកនាំក្លឹប Barcelona នៅថ្ងៃទី 30 ខែមិថុនា ខាងមុខ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏បានលើកឡើងផងដែរថា៖ “ខ្ញុំគិតថា ស្ថានភាពសមនឹងការផ្លាស់ប្តូរ ហើយខ្ញុំមិនអាចអនុញ្ញាតឲ្យមានស្ថានភាពបែបនេះបន្តទៅទៀតទេ”។
ប្រភព: Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់