បាល់ទាត់អន្តរជាតិ
PSG ត្រៀមកញ្ចប់ថវិការ 75 លានផោន ដើម្បីចុះហត្ថលេខាលើ Marcus Rashford
ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំការដេញថ្លៃ 75 លានផោន លើខ្សែប្រយុទ្ធស្លាប Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United។ យ៉ាងណាមិញ ក្លឹបយក្សបារាំងមួយនេះ នឹងបាត់បង់ Kylian Mbappe នៅរដូវក្តៅឆាប់ៗខាងមុខ ដោយសារគេនឹងចាកចេញទៅចូលរួមជាមួយ Real Madrid។
ជាលទ្ធផល PSG ត្រូវបានគេរំពឹងថា នឹងលូកដៃចូលក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីដោះស្រាយ ក៏ដូចជាស្វែងរកបេក្ខភាពខ្សែប្រយុទ្ធយ៉ាងហោចណាស់ម្នាក់ ដើម្បីមកជំនួសកន្លែងរបស់ Kylian Mbappe។ បច្ចុប្បន្នមានខ្សែប្រយុទ្ធ 2 ទៅ 3 នាក់ដែលស្ថិតក្នុងរ៉ាដារបស់ PSG ហើយបើយោងតាមគេហទំព័រ The Mirror បានឲ្យដឹងថា Rashford ជាកីឡាករដែលពួកគេចាត់ទុកជាអាទិភាពសំខាន់។
របាយការណ៍ដដែលនេះដែរបានបន្ថែមឲ្យដឹងទៀតថា PSG ត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាផ្ទេរកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ខណៈដែលការរៀបចំដាក់ដេញថ្លៃ 75 លានផោន នឹងកើតឡើងនាពេលឆាប់ៗខាងមុខ។ សម្រាប់ Marcus Rashford គេទើបតែនឹងបន្តកុងត្រាថ្មីរយៈពេលវែងជាមួយបិសាចក្រហម កាលពីឆ្នាំមុនប៉ុណ្ណោះ។ យ៉ាងណាទម្រង់លេងរបស់គេនាពេលនេះ ហាក់ថយចុះ ហើយតម្លៃនៃសំណើរជាង 70 លានផោន អាចឲ្យ Man United ពិចារណាលក់គេបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or