បាល់ទាត់អន្តរជាតិ
Al-Nassr ត្រៀមចុះហត្ថលេខាលើអតីតមិត្តរួមក្រុមរបស់ Cristiano Ronaldo
ក្លឹប Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខាលើអតីតមិត្តរួមក្រុមរបស់ Cristiano Ronaldo គឺខ្សែការពារ Raphael Varane។ យ៉ាងណាមិញ អ្នកទាំង 2 គឺជាអតីតមិត្តរួមក្រុមចាស់ដែលធ្លាប់លេងនៅក្លឹបបិសាចក្រហម Manchester United និង Real Madrid ជាមួយគ្នា។
អតីតកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិបារាំង Raphael Varane បច្ចុប្បន្នកំពុងត្រូវបានឃ្លាតឆ្ងាយពីជម្រើសដំបូង ក្នុងនាមជាខ្សែការពារកណ្ដាលរបស់ក្លឹបបិសាចក្រហម។ ប្រកួតចុងក្រោយកាលពីប៉ុន្មានថ្ងៃមុន ដែលបិសាចក្រហមបានយកឈ្នះ 3-0 ទៅលើ West Ham United ខ្សែការពារ Raphael Varane បានបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងប៉ុណ្ណោះ ដោយប្ដូរចូលជំនួស Lisandro Martinez នៅនាទីទី 71។
យោងតាមប្រភពពីសារព័ត៌មាន Daily Star បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United មានគោលជំហរច្បាស់លាស់ក្នុងការអនុញ្ញាតឲ្យខ្សែការពារ Raphael Varane ចាកចេញ ទោះគាត់នៅមានកុងត្រាជាមួយពួកគេដល់ឆ្នាំ 2025 ក៏ដោយ។ ឥឡូវនេះ គេជឿថា ក្លឹប Al-Nassr នឹងចរចាផ្ទេរគាត់បានសម្រេច ដោយផ្ដល់ប្រាក់ពលកម្មដល់ Varane រហូតដល់ 50 លានផោនក្នុងមួយឆ្នាំ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក