បាល់ទាត់អន្តរជាតិ
Barcelona បេជ្ញាចិត្តចុះហត្ថលេខាលើខ្សែបម្រើឆ្នើមមួយរូបរបស់ក្លឹប Girona ឲ្យបាន នាចុងបញ្ចប់នៃរដូវកាលនេះ
យោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានចាប់អារម្មណ៍លើខ្សែបម្រើកណ្តាល Aleix Garcia របស់ក្លឹប Girona ហើយពួកគេប្តេជ្ញាថានឹងចុះហត្ថលេខាលើកីឡាកររូបនេះឲ្យបាន នាចុងបញ្ចប់នៃរដូវកាលខាងមុខ។
គេបានដឹងថា Barcelona នឹងសុខចិត្តស្នើរផ្ដល់កីឡាករ 3 នាក់របស់ខ្លួនឲ្យទៅ Girona ដើម្បីអាចឈានកិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើកណ្តាលវ័យ 26 ឆ្នាំរូបនេះ ហើយកីឡាករទាំង 3 នោះមានដូចជា Oriol Romeu, Pablo Torre និង Eric Garcia។ តាមអ្វីដែល Barcelona គ្រោងនឹងផ្ដល់ជូនទៅឲ្យក្លឹប Girona ប្រហែលសមល្មមគ្រប់គ្រាន់នឹងការឲ្យពួកគេសុខចិត្តលះបង់ខ្សែបម្រើឆ្នើមរបស់ខ្លួន Aleix Garcia ឲ្យមក Camp Nou ហើយ។
យ៉ាងណាមិញ Aleix Garcia បានលេង 25 ប្រកួតឲ្យក្លឹបបច្ចុប្បន្នរបស់ខ្លួន ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដង។ កុងត្រារបស់គាត់ជាមួយ Girona នៅមានសុពលភាពរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ 2026។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង