បាល់ទាត់អន្តរជាតិ
Kylian Mbappe ស្នើសុំប្រាក់ពលកម្ម 50 លានអឺរ៉ូ ក្នុងមួយឆ្នាំពី Real Madrid
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe បានបង្ហាញឲ្យដឹង ពីលក្ខខណ្ឌពិតប្រាកដរបស់ខ្លួន សម្រាប់ក្លឹប Real Madrid ដែលកំពុងចរចាចុះហត្ថលេខាលើគាត់។ គេបានដឹងថា កីឡាករសញ្ជាតិបារាំងរូបនេះ នឹងចាកចេញនៅពេលចប់កុងត្រារបស់ខ្លួន ជាមួយក្លឹប PSG នារដូវក្ដៅខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ យោងតាម El Larguero បានរាយការណ៍ថា ខ្សែប្រយុទ្ធឆ្នើមរូបនេះ កំពុងស្នើសុំប្រាក់ខែចំនួន 50 លានអឺរ៉ូ ក្នុងមួយឆ្នាំ រួមទាំងប្រាក់រង្វាន់បន្ថែមផ្សេងទៀត 120 លានអឺរ៉ូ ពីក្លឹប Real Madrid ដែលជាក្លឹបគោលដៅនៃការចូលរួមរបស់គាត់ នៅចុងបញ្ចប់នៃរដូវកាលនេះ។
គេបានដឹងថា Mbappe បានចរចាត្រូវរូវគ្នាជាមួយ Real Madrid ហើយ ប៉ុន្តែគាត់នៅមិនទាន់ពេញចិត្តនឹងប្រាក់ពលកម្មដែលក្លឹបអេស្ប៉ាញមួយនេះត្រៀមផ្ដល់ឲ្យគាត់នោះឡើយ។ ក្នុងរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា Real Madrid នឹងឲ្យគាត់ត្រឹម 32 លានអឺរ៉ូ ក្នុងមួយឆ្នាំប៉ុណ្ណោះ ដែលចំនួននេះទាបជាងរហូតដល់ពាក់កណ្ដាលនៃប្រាក់ខែគាត់ធ្លាប់ទទួលបានពី PSG។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa