បាល់ទាត់អន្តរជាតិ
Arnold ជាប់ឈ្មោះក្លាយជាខ្សែការពារដែលមានស្ថិតិបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានល្អជាងគេប្រចាំ Premier League
ខ្សែការពារ Trent Alexander-Arnold របស់ក្លឹបហង្សក្រហម Liverpool បច្ចុប្បន្នបានក្លាយជាខ្សែការពារដែលមានជំនាញបញ្ជូនបាល់ល្អបំផុតប្រចាំក្របខ័ណ្ឌលីគកំពូលរបស់អង់គ្លេស (Premier League) បើប្រៀបធៀបនៅក្នុងចំណោមកីឡាករផ្សេងទៀតដែលលេងតំណែងជាខ្សែការពារដូចគាត់។
យ៉ាងណាមិញនៅក្នុងការប្រកួតលីគកំពូលកាលពីម្សិលមិញនេះ Liverpool បានយកឈ្នះ Burnley ក្នុងលទ្ធផល 3 ទល់នឹង 1 ខណៈដែល Arnold បានរួមចំណែកដោយការបញ្ជូនបាល់ 1 គ្រាប់ទៅឲ្យ Diogo Jota ស៊ុតបញ្ចូលទីនៅនាទីទី 31។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បានវ៉ាដាច់កំណត់ត្រាមិត្តរួមក្រុមរបស់គាត់គឺ Andrew Robertson ជាមួយនឹងស្ថិតិ Assists រហូតដល់ 58 ដង។
កីឡាករឆ្នើម Trent Alexander-Arnold បានលេងនៅ Liverpool តាំងពីឆ្នាំ 2016 មកម្ល៉េះ ហើយខ្សែការពារដែលជាម្ចាស់អាវលេខ 66 រូបនេះធ្លាប់បានឈ្នះពានធំៗជាច្រើនចំនួន 7 ជាមួយក្លឹបនៅប្រទេសកំណើតរបស់គាត់ ហើយពានទាំងនោះមានដូចជា Premier League និង UEFA Champions League ជាដើម។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ1 day ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Carlo Ancelotti លើកឡើងថា កូនក្រុមរបស់ខ្លួនរូបនេះ នឹងឈ្នះ Ballon d’Or