បាល់ទាត់អន្តរជាតិ
PSG ត្រៀមចុះហត្ថលេខាលើកីឡាករចំណូលថ្មី 3 នាក់ ដើម្បីប៉ះប៉ូវការចាកចេញរបស់ Kylian Mbappe
យោងតាមសេចក្ដីរាយការណ៍ពីអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបយក្សរបស់បារាំង PSG មានបំណងចុះហត្ថលេខាលើការផ្ទេរកីឡាករចំណូលថ្មី 3 នាក់បន្ថែមនៅរដូវក្ដៅខាងមុខនេះ ស្របពេលដែលក្លឹបរបស់ខ្លួននឹងបាត់បង់កីឡាករសំខាន់ម្នាក់ផងដែរ។
យ៉ាងណាមិញ ការផ្ទេរកីឡាករ 3 នាក់បន្ថែមទៀតនេះ គឺដើម្បីឆ្លើយតប ក៏ដូចជាប៉ះប៉ូវលើការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe។ កីឡាកររបស់ក្លឹប Napoli គឺ Victor Osimhen គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង 3 ដែល PSG ត្រៀមចុះហត្ថលេខាផ្ទេរ ខណៈដែល 2 នាក់ផ្សេងទៀតអាចជាខ្សែបម្រើម្នាក់ និងខ្សែការពារកណ្តាលម្នាក់។
គួររដឹងផងដែរថា កាលពីប៉ុន្មានថ្ងៃមុន Kylian Mbappe បានបញ្ជាក់ហើយថា គាត់នឹងចាកចេញពីទឹកដីបារាំងនៅពេលចប់រដូវកាល 2023/2024 នេះហើយ។ ខ្សែប្រយុទ្ធវវ័យ 25 រូបនេះ នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ដោយគាត់អាចនឹងចូលរួមជាមួយក្លឹបអធិរាជស Real Madrid។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ23 hours ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa