បាល់ទាត់អន្តរជាតិ
Chelsea បង្អាក់ដំណើរឡើងទៅកាន់តំណែងកំពូលតារាងរបស់ Man City
ក្លឹបមេឃខៀវ Manchester City បានបាត់បង់ឱកាសក្នុងការដណ្ដើមបាន 3 ពិន្ទុនៅក្នុងដីរបស់ខ្លួនឯងនៅក្នុងការប្រកួត Premier League កាលពីរំលងអាធ្រាតយប់មិញ បន្ទាប់ពីពួកគេមិនអាចយកឈ្នះតោខៀវ Chelsea បាន និងបញ្ចប់ទៅដោយលទ្ធផលស្មើ 1 ទល់នឹង 1។
យ៉ាងណាមិញ បន្ទាប់ពីចែកគ្នាម្នាក់ 1 ពិន្ទុជាមួយតោខៀវ ក្រុមរបស់លោក Pep Guardiola បានបាត់បង់ឱកាសឡើងកាន់កាប់តំណែងកំពូលតារាង Premier League បើទោះបីជាប្រកួតបន្ទាប់ពួកគេអាចយកឈ្នះទៅលើ Brentford ក៏ដោយ ខណៈដែលបច្ចុប្បន្ន Liverpool មានពិន្ទុគ្រប់គ្រាន់ដើម្បីឈរនៅកំពូលតារាង។
ដោយឡែក Man City មិនត្រឹមតែស្មើជាមួយ Chelsea នោះទេ ពួកគេស្ទើរចាញ់នៅក្នុងការប្រកួតនេះទៀតផង ស្របពេលដែល Raheem Sterling បានស៊ុតបញ្ចូលទីបើកឆាកនាំមុខមុនឲ្យតោខៀវ នៅនាទីទី 42 ហើយលទ្ធផល 1-0 បានបន្តរហូតដល់នាទីទី 83 ទើប Rodri មានឱកាសស៊ុតតាមស្មើវិញ មុនកញ្ចែអាជ្ញាកណ្ដាលផ្លុំបញ្ចប់ការប្រកួត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល