បាល់ទាត់អន្តរជាតិ
Martinez ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ Inter Milan ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ រយៈពេល 3 រដូវកាលជាប់ៗគ្នា
ខ្សែប្រយុទ្ធឆ្នើម Lautaro Martinez របស់ក្លឹប Inter Milan បានស៊ុតបញ្ចូលទីបាន 1 គ្រាប់ ក្នុងការប្រកួតក្របខណ្ឌ Serie A ទល់នឹងក្លឹប Salernitana កាលពីម្សិលមិញ ហើយបានធ្វើឲ្យគាត់រកគ្រាប់បាល់ទី 20 របស់ខ្លួននារដូវកាលនេះ។
ជាមួយនឹងស្ថិតិនៃចំនួនគ្រាប់បាល់នេះដែរ បានធ្វើឲ្យ Lautaro Martinez ក្លាយជាកីឡាករដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Inter Milan ដែលស៊ុតបញ្ចូលទីបាន 20 គ្រាប់ ក្នុងរយៈពេល 3 រដូវកាលជាប់ៗគ្នា។
សូមរំលឹកផងដែរថា Martinez ស៊ុតបញ្ចូលទីបាន 21 គ្រាប់ក្នុងរដូវកាល 2021/2022 និង 2022/2023 ហើយរដូវកាលនេះគាត់រកបាន 20 គ្រាប់ តែមិនទាន់ចប់រដូវកាលឡើយ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានវ៉ាដាច់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនរបស់ Christian Vieri ក្នុងចំណោមកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្លឹប និងស្មើចំនួនគ្រាប់ស៊ុតបញ្ចូលទីរបស់ Mauro Icardi ផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ម្ចាស់ពាន World Cup 2018 ត្រៀមចូលនិវត្តន៍ពីបាល់ទាត់