បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Real Madrid ប្រាប់កីឡាករមួយចំនួនរបស់ខ្លួនឲ្យដឹងពីវត្តមានរបស់ខ្សែប្រយុទ្ធចំណូលថ្មី Kylian Mbappe
រឿងរ៉ាវនៃពាក្យចចាមអារ៉ាមក្នុងដំណើរជីវិតបាល់ទាត់របស់ Kylian Mbappe ប្រហែលជាបិទបញ្ចប់នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ខណៈដែលប្រធានក្លឹប Real Madrid លោក Florentino Perez បានប្រាប់ឲ្យកីឡាករមួយចំនួនរបស់ខ្លួនដឹងថា គាត់បានចុះហត្ថលេខាបានសម្រេចលើ Kylian Mbappe។
យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នឹងចូលរួមជាមួយក្លឹបអធិរាជស Real Madrid នៅរដូវក្តៅនេះ បន្ទាប់ពីគាត់ផុតកុងត្រាជាមួយ PSG។ កីឡាករវ័យ 25 ឆ្នាំរូបនេះត្រូវបានគេរំពឹងថា នឹងធ្វើឲ្យក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid កាន់តែមានទម្រង់លេងដ៏រឹងមាំមួយកម្រិតថែមទៀត ជាមួយនឹងមហិច្ឆតានៃការឈ្នះពានធំៗជាច្រើនផងដែរ។
យោងតាមរបាយការណ៍ពី Foot Mercato បានឲ្យដឹងថា ប្រធានក្លឹប Real Madrid លោកតា Perez បានជូនដំណឹងដល់កីឡាករមួយចំនួនរបស់ខ្លួនរួចហើយថា Mbappe នឹងមកដល់ Bernabeu នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយក្នុងចំណោមកីឡាករមួយចំនួនរបស់ Real Madrid ដែលដឹងច្បាស់ពីរឿងនេះគឺ Aurelien Tchouameni ខណៈដែលខ្សែបម្រើរូបនេះទើបនឹងបានបង្ហោះសារបង្ហាញសេចក្ដីត្រេកអររបស់ខ្លួនដោយប្រយោលកាលពីប៉ុន្មានថ្ងៃមុន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!