បាល់ទាត់អន្តរជាតិ
Cristiano Ronaldo វ៉ាដាច់កំណត់ត្រាស៊ុតបញ្ចូលទីរបស់ Messi
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្លឹប Al-Nassr សម្រេចបានជោគជ័យមួយកាលពីម្សិលមិញនេះ បន្ទាប់ពីការស៊ុតបញ្ចូលទីក្នុងប្រកួតទល់នឹងក្លឹប Al Fateh ដែលជាការប្រកួតជើងឯកលីគរបស់អារ៉ាប៊ីសាអូឌីត។ យ៉ាងណាមិញពេលនេះ CR7 មានគ្រាប់បាល់សរុប ក្នុងកម្រិតក្លឹបអាជីពចំនួន 714 ដោយមិនរាប់បញ្ចូលគ្រាប់បាល់ប៉េណាល់ទី។
កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ បានវ៉ាដាច់កំណត់ត្រារបស់ Lionel Messi ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេដោយមិនរាប់បញ្ចូលគ្រាប់ប៉េណាល់ទី ដោយមានចំនួន 713 គ្រាប់។ ដោយឡែក Cristiano Ronaldo សម្រេចបានគ្រាប់បាល់ចំនួន 714 គ្រាប់ដោយចាយអស់ 990 ប្រកួត ខណៈដែល Messi ចំណាយពេល 889 ប្រកួត។
គួររំលឹកផងដែរថា Cristiano Ronaldo បានចូលរួមជាមួយក្លឹប Al-Nassr ក្នុងខែមករា ឆ្នាំ 2023 ហើយបើគិតមកទល់នឹងពេលនេះ គាត់លេងបានសរុប 45 ប្រកួតសម្រាប់ក្លឹបអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេល 13 ខែកន្លងមក ដោយស៊ុតបញ្ចូលទីបាន 39 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 13 ដង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ1 day ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!