បាល់ទាត់អន្តរជាតិ
បិសាចក្រហមប្រាប់ឲ្យដឹងពីតម្លៃលក់ខ្សែប្រយុទ្ធស្លាប Mason Greenwood
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានដាក់តម្លៃនៃការរំពឹងទុកប្រហែលជា 34 លានផោន សម្រាប់ការលក់ខ្សែប្រយុទ្ធស្លាប Mason Greenwood ស្របពេលដែលមានក្លឹបមួយចំនួននៅអេស្ប៉ាញ រួមទាំង Barcelona ផងដែរ កំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។
យ៉ាងណាមិញ Mason Greenwood បច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Getafe ហើយគាត់បានបង្ហាញខ្លួនជាមួយនឹងទម្រង់លេងដ៏លេចធ្លោរជាខ្លាំង ដោយរួមចំណែកស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 5 ដង ក្នុងការបង្ហាញខ្លួន 21 ប្រកួតនៅក្របខណ្ឌ La Liga រដូវកាលនេះ។
ទោះបីជាកីឡាករវ័យ 22 រូបនេះមានទម្រង់លេងលេចធ្លោរខ្លាំងក៏ដោយ ក្លឹបបិសាចក្រហមមិនមានចេតនាចង់នាំយកគាត់ត្រឡប់មក Old trafford វិញឡើយ ខណៈដែល Mason Greenwood ផ្ទាល់ ក៏មិនចង់ត្រឡប់ទៅទឹកដីអង់គ្លេសវិញដូចគ្នា។
យោងតាមសារព័ត៌មានរបស់អាឡឺម៉ង់ Fussball News បានឲ្យដឹងថា ពេលនេះបិសាចក្រហមបានកំណត់តម្លៃនៃការលក់ Greenwood ក្នុងរង្វង់ទឹកប្រាក់ប្រមាណជា 34 លានផោន ស្របពេលដែលខ្សែប្រយុទ្ធរូបនេះ នៅមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ 2025។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
-
បាល់ទាត់អន្តរជាតិ2 days ago
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់