បាល់ទាត់អន្តរជាតិ
Bayern Munich កំពុងសម្លឹងមើលចង់នាំយក Zidane មកជំនួសតំណែងរបស់ Thomas Tuchel
ក្លឹបយក្សរបស់អាឡឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ថា បានកំណត់យកអតីតគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane ថាជាបេក្ខភាពសំខាន់មួយរបស់ពួកគេ ក្នុងការចូលមកកាន់តំណែងជាគ្រូបង្វឹកថ្មីជំនួសលោក Thomas Tuchel។
កាលពីពាក់កណ្ដាលឆ្នាំមុន ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Bayern Munich បានជ្រើសរើសដោយបណ្តេញលោក Julian Nagelsmann ចេញពីតំណែង និងជំនួសមកវិញដោយលោក Thomas Tuchel។ គ្រូបង្វឹកថ្មីរូបនេះ បានបញ្ចប់យុទ្ធនាការឈ្នះពាន Bundesliga កាលពីឆ្នាំមុន (2022-2023) ជាមួយ Bayern Munich ប៉ុន្តែនៅក្នុងរដូវកាលនេះ ពួកគេហាក់កំពុងមានឱកាសខ្ពស់ក្នុងការរបូតពានលីគ ហើយពាន UCL កំពុងស្ថិតក្នុងសម្ពាធ បន្ទាប់ពីចាញ់ Lazio 1-0 កាលពីប្រកួតជើងទី 1។
ថ្វីត្បិតតែថ្មីៗនាយកប្រតិបត្តិរបស់ក្លឹប Bayern Munich លោក Jan-Christian Dreesen បានអះអាងថា តំណែងរបស់ Thomas Tuchel មិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ឡើយ ប៉ុន្តែគេបានមើលឃើញថា ប្រសិនបើក្លឹបយក្សអាឡឺម៉ង់នេះ មិនអាចឈ្នះពានណាមួយបានទេ Tuchel អាចនឹងត្រូវបណ្ដេញចេញពីតំណែង។
ទន្ទឹមនឹងនេះដែរ យោងតាមសារព័ត៌មានអ៊ីតាលី Corriere dello Sport បានឲ្យដឹងថា បច្ចុប្បន្ន Zinedine Zidane គឺជាគោលដៅអាទិភាពដែលអាចនឹងមកដឹកនាំ Bayern Munich នៅរដូវកាលក្រោយ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះថ្វីត្បិតតែធ្លាប់បានបដិសេធឱកាសទៅដឹកនាំក្លឹបផ្សេងៗកន្លងមកក៏ដោយ តែគាត់នឹងមានការចាប់អារម្មណ៍លើក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!