បាល់ទាត់អន្តរជាតិ
Lewandowski បំបែកកំណត់ត្រាមួយរបស់ Messi បន្ទាប់ពីស៊ុត 1 គ្រាប់ទៅលើ Napoli
ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីអាយុចាស់បំផុតរបស់ Barcelona ក្នុងការប្រកួតវគ្គចែកពូល UEFA Champions League វគ្គ 16 ក្រុមចុងក្រោយ (ជើងទី 1) កាលពីប៉ុន្មានថ្ងៃមុន ទល់នឹងក្លឹបអ៊ីតាលី Napoli។
កីឡាករសញ្ជាតិប៉ូឡូញ Robert Lewandowski ស៊ុតបញ្ចូលទីយ៉ាងល្អនៅនាទីទី 60 ដោយរួមចំណែកបញ្ជូនបាល់ពី Pedri។ នៅក្នុងការប្រកួតនោះ Barcelona មានទម្រង់លេងល្អ និងសម្រុកខ្លាំងនៅលើគូប្រកួត ប៉ុន្តែបានបញ្ចប់ទៅក្នុងលទ្ធផល 1-1 ដោយសារ Victor Osimhen ស៊ុតវាយបក 1 គ្រាប់វិញឲ្យ Napoli នៅនាទីទី 75។
នៅអាយុ 35 ឆ្នាំ និង 184 ថ្ងៃ Lewandowski បានបំបែកកំណត់ត្រាពីមុនដែលកាន់កាប់ដោយ Lionel Messi ដែលជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតរបស់ Barcelona ក្នុងការប្រកួតវគ្គជម្រុះ UEFA Champions League ដោយពេលនោះអតីតខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនរកបានគ្រាប់បាល់ពេលប្រកួតទល់នឹង Paris Saint-Germain នៅខែមីនា ឆ្នាំ 2021 ហើយពេលនោះគាត់មានអាយុ 33 ឆ្នាំ និង 259 ថ្ងៃ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ