បាល់ទាត់អន្តរជាតិ
Manchester City ត្រៀមផ្ដល់កុងត្រាថ្មីរយៈពេលវែងឲ្យ Oscar Bobb
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមផ្ដល់កុងត្រាថ្មីរយៈពេលវែងឲ្យ Oscar Bobb។ យ៉ាងណាមិញកីឡាករសញ្ជាតិន័រវេសរូបនេះ ត្រូវបាន Man City ទិញពីក្លឹប Valerenga ដែលជាក្លឹបក្នុងស្រុកកំណើតរបស់គាត់ កាលពីឆ្នាំ 2019។
បន្តពីនោះមក Oscar Bobb បានលេងឲ្យឈុតយុវជនរបស់ក្លឹប Man City ហើយការអភិវឌ្ឍសមត្ថភាពរបស់គាត់បានធ្វើឲ្យលោក Pep Guardiola ប្រូម៉ូតកីឡាករវ័យក្មេងរូបនេះមកលេងជាមួយឈុតធំរបស់ក្លឹប កាលពីដើមរដូវកាល 2023/2024 ហើយគាត់បានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Premier League ទល់នឹងក្លឹប Brentford។
នៅក្នុងវ័យទើបតែ 20 ឆ្នាំ Oscar Bobb មានទម្រង់លេងដ៏លេចធ្លោរជាខ្លាំង និងកំពុងត្រូវបានគេមើលឃើញថា គេនឹងមានអនាគតក្លាយជាខ្សែប្រយុទ្ធស្លាបដ៏ល្អបំផុតមួយរូបក្នុងពិភពបាល់ទាត់។ ជាក់ស្ដែង យោងតាមកាសែត Daily Mail បានឲ្យដឹងថា Man City ចង់ផ្ដល់កុងត្រាថ្មីរយៈពេលវែងដល់កីឡាករឆ្នើមរូបនេះ ខណៈដែលកុងត្រាបច្ចុប្បន្នរបស់គាត់ មានសុពលភាពត្រឹមឆ្នាំ 2026។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ1 day ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា៖ ជម្រើសនៅពេលនេះមានតែមួយគត់ គឺត្រូវឈ្នះ Tottenham Hotspur