បាល់ទាត់អន្តរជាតិ
Sergi Roberto បដិសេធមិនចូលរួមជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីត ដោយសារហេតុផលសំខាន់មួយ
កីឡាកររបស់ Barcelona ជាច្រើនកំពុងស្ថិតក្នុងទីផ្សារនៃការចង់បានពីក្លឹបរបស់អារ៉ាប៊ីសាអូឌីត ស្របពេលដែលកីឡាករមួយចំនួនក៏ត្រៀមនឹងផុតកុងត្រា ដើម្បីចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួនជាចុងបញ្ចប់នៃរដូវកាលនេះផងដែរ។ ទោះជាយ៉ាងណា កីឡាកររបស់ Barcelona ភាគច្រើនមិនចង់ផ្លាស់ទៅមជ្ឈិមបូព៌ាទេ។
យោងតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ខ្សែបម្រើ Sergi Roberto គឺជាកីឡាករម្នាក់របស់ Barcelona ដែលទើបនឹងបានបដិសេធឱកាស ក្នុងការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានហេតុផលមួយដ៏សំខាន់ ដែលហេតុផលនោះមិនពាក់ព័ន្ធនឹងកីឡាបាល់ទាត់ឡើយ។
មូលហេតុ គឺដោយសារភរិយារបស់ Roberto គឺអ្នកនាង Coral Simanovich បើទោះបីជានាងជាតារាម៉ូដែលជនជាតិអាមេរិក ប៉ុន្តែមានដើមកំណើតជាជនជាតិអ៊ីស្រាអែល ដោយពួកគេជាប់ទាក់ទងនឹងជម្លោះនៅតំបន់ហ្គាហ្សា ដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន ហើយមិនអាចធានាសុវត្ថិភាពដល់គ្រួសាររបស់ Sergi Roberto នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានទេ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក