បាល់ទាត់អន្តរជាតិ
Sergi Roberto ត្រៀមចាកចេញទៅលេងនៅទឹកដីអាមេរិច ចុងបញ្ចប់នៃរដូវកាលនេះ
ខ្សែបម្រើ Sergi Roberto របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបញ្ចប់ពេលវេលារបស់គាត់នៅ Camp Nou នាចុងរដូវកាលនេះហើយ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេដឹងថា បានដាក់ត្រៀមគោលដៅរបស់ខ្លួនរួចហើយ គឺការផ្លាស់ទៅកាន់លីគកំពូលនៃសហរដ្ឋអាមេរិក។
កីឡាករវ័យ 31 ឆ្នាំរូបនេះបានរួមរស់នៅជាមួយក្លឹបយក្សកាតាឡាន់តាំងពីឆ្នាំ 2006 ដោយចំណាយពេលជាមួយឈុតយុវជនរបស់ក្លឹបអស់រយៈពេល 3 ឆ្នាំ មុនពេលត្រូវបានចូលរួមជាមួយ Barcelona B ក្នុងឆ្នាំ 2010។ ចាប់តាំងឡើងមកលេងជាមួយឈុតធំមក Sergi Roberto បានលេងតំណាងឲ្យ Barcelona សរុបចំនួន 355 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 17 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 40 ដង។
ក្នុងអាជីពបាល់ទាត់របស់ Sergi Roberto គាត់បានឈ្នះពានជាច្រើនដូចជា La Liga 7 ដង, ពាន Copa del Rey 6 ដង, ពាន Spanish Super Cup 3 ដង, ពាន UCL 2 ដង, UEFA Super Cup 1 និង Club World Cup 1 ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Roberto មិនមែនជាកីឡាករសំខាន់របស់ Barcelona ដូចពីមុនឡើយ។ ជាមួយនឹងទម្រង់លេងធ្លាក់ចុះ បូកផ្សំនឹងការព្យាយាមប្រើប្រាស់កីឡាករដែលមានគុណភាពផ្សេងទៀតនោះ ច្បាស់ណាស់ថា គាត់នឹងចាកចេញនៅពេលផុតកុងត្រាជាមួយ Barcelona នៅឆ្នាំក្រោយ។
យោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា Roberto ចង់ផ្លាស់ទៅសហរដ្ឋអាមេរិក ដែលនៅទីនោះមានអតីតមិត្តរួមក្រុមរបស់គាត់ Lionel Messi, Sergio Busquets និង Jordi Alba។ របាយការណ៍នេះដែរ បានអះអាងបន្ថែមទៀតថា ជម្រើសដំបូងរបស់ខ្សែបម្រើរូបនេះ គឺអាចនឹងចូលរួមជាមួយក្លឹប New York City រឺ New York Red Bulls ដែលស្ថិតនៅលីគកំពូល MLS ជាមួយ Inter Miami ដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa