បាល់ទាត់អន្តរជាតិ
Stefan Ortega ធុញទ្រាន់នឹងតួនាទីជាអ្នកចាំទីដៃទី 2 និងចង់ចាកចេញពី Man City
អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ Stefan Ortega ដែលបច្ចុប្បន្នមានវ័យ 31 ឆ្នាំ បានផ្លាស់ទៅចូលរួមជាមួយក្លឹបមេឃខៀវ Manchester City កាលពីរដូវក្តៅឆ្នាំ 2022 ជាកន្លែងដែលគាត់ត្រូវបានផ្តល់តួនាទីជាអ្នកចាំទីដៃទី 2 បន្ទាប់ពី Ederson Moraes។ ការមិនសូវមានឱកាសលេងបែបនេះ វាហាក់បីដូចជាធ្វើឲ្យ Stefan Ortega មានការធុញទ្រាន់ និងចង់ស្វែងរកក្លឹបថ្មីដើម្បីទទួលបាននាទីជាជម្រើសដំបូងវិញ។
យោងតាមរបាយការណ៍ពីអ្នកកាសែតលោក Florian Plettenberg បានឲ្យដឹងថា Stefan Ortega អាចចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្តៅនេះ ខណៈដែលការចរចាដើម្បីបន្តកុងត្រាថ្មីរបស់គាត់ជាមួយក្លឹបកំពុងស្ថិតក្នុងការព្យួរទុកបណ្ដោះអាសន្ន។ កុងត្រារបស់ Stefan Ortega ជាមួយ Man City នៅមានសុពលភាពដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។
ប្រាក់ខែមិនមែនជាបញ្ហារវាង Stefan Ortega ដែលមិនចង់បន្តកុត្រាថ្មីជាមួយ Man City នោះទេ ប៉ុន្តែគាត់ចង់ក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម។ ទោះជាយ៉ាងណាក៏ដោយ ការចរចារវាងក្លឹប និងអ្នកចាំទីរូបនេះនឹងសម្រេចលទ្ធផលក្នុងពេលឆាប់ៗនេះ ខណៈដែលលោក Pep Guardiola គឺជាមនុស្សម្នាក់ដែលពេញចិត្តនឹងសមត្ថភាពរបស់ Stefan Ortega ផងដែរ។
គេបានដឹងថា ក្លឹប Anderlecht និងក្លឹបផ្សេងៗមួយចំនួនទៀតចាប់អារម្មណ៍លើអ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូបនេះ។ ក្នុងរដូវកាលនេះ Stefan Ortega ចូលលេងបានតែ 9 ប្រកួតប៉ុណ្ណោះ ឲ្យ Manchester City ហើយមាន 7 ប្រកួតក្នុងចំណោមនោះ គាត់បានបណ្ដាលឲ្យរបូតគ្រាប់បាល់ 11 គ្រាប់។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ17 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
ក្លឹបធំៗជាច្រើន កំពុងចាប់អារម្មណ៍លើខ្សែការពារប្រេស៊ីលវ័យ 17 ឆ្នាំ