បាល់ទាត់អន្តរជាតិ
Barcelona កំពុងទាក់ទងចង់បានខ្សែបម្រើជិតផុតកុងត្រាមួយរូបរបស់ Arsenal
យើងបានដឹងហើយថា Barcelona គឺជាក្លឹបមួយដែលទម្រង់លេងផ្ដោតជាសំខាន់ទៅលើការប្រើប្រាស់ខ្សែបម្រើឆ្នើមៗ និងមានគុណភាពខ្ពស់។ ពីមួយរដូវកាលទៅមួយរដូវកាលពួកគេបានព្យាយាមផ្លាស់ប្ដូរ និងចុះហត្ថលេខាលើខ្សែបម្រើជាច្រើន ដើម្បីឲ្យក្រុមមានទម្រង់លេងល្អប្រសើរឡើង។
ដូចគ្នានេះដែរ នៅចុងបញ្ចប់នៃរដូវកាលនេះទោះបីជាគ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេលោក Xavi Hernandez ចាកចេញក៏ដោយ Barcelona កំពុងសម្លឹងមើលការពង្រឹងបន្ថែមនៅក្នុងក្រុមរបស់ខ្លួន ជាមួយនឹងការចុះហត្ថលេខាលើកីឡាករចំណូលថ្មី។ យោងតាមសារព័ត៌មាន Diario Sport បានឲ្យដឹងថា Barcelona កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែបម្រើ Jorginho របស់ Arsenal។
អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea នឹងផុតកុងត្រា ហើយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននាចុងបញ្ចប់នៃរដូវកាលនេះ។ សម្រាប់ Barcelona ដែលកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុច្បាស់ណាស់ថា ពួកគេពិតជាចង់បានកីឡាករសញ្ជាតិអ៊ីតាលីវ័យ 32 ឆ្នាំរូបនេះ ព្រោះពួកគេមិនចាំបាច់ចំណាយប្រាក់ដើម្បីទិញគាត់ពីក្លឹបកាំភ្លើងធំនោះឡើយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រៅពី Messi និង Ronaldo ឥឡូវ Garnacho ហៅកីឡាកររូបនេះថា ជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់
-
បាល់ទាត់អន្តរជាតិ12 hours ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!