បាល់ទាត់អន្តរជាតិ
គ្រូបង្វឹកបាល់ទាត់ផ្នែកនារីរបស់ក្លឹប Leicester ត្រូវបានព្យួរពីការងារ ក្រោយរកឃើញថា បានលួចលាក់ស្នេហាជាមួយកូនក្រុមរបស់ខ្លួន
គ្រូបង្វឹកបាល់ទាត់ផ្នែកនារីរបស់ក្លឹប Leicester City គឺលោក Willie Kirk នឹងមិនដឹកនាំក្រុមរបស់គាត់ក្នុងការប្រកួតនៅមួយរយៈចុងក្រោយនេះទេ ដោយសារតែការស៊ើបអង្កេតផ្ទៃក្នុងមួយដែលត្រូវបានលេចឡើងពីការសង្ស័យថា គាត់មានទំនាក់ទំនងស្នេហាជាមួយនឹងកូនក្រុមរបស់ខ្លួន (នេះបើតាមសេចក្ដីរាយការណ៍របស់ The Guardian)។
យ៉ាងណាមិញ លោក Willie Kirk ត្រូវបានគេដឹងថា មានទំនាក់ទំនងស្នេហាជាមួយកីឡាករម្នាក់ក្នុងចំណោមកូនក្រុមរបស់គាត់។ ស្ថានភាពនៅពេលនេះ ក្លឹបកំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុង តែមិនទាន់សម្រេចថា តើគ្រូបង្វឹកវ័យ 45 ឆ្នាំ Willie Kirk ត្រឡប់មកដឹកនាំវិញបាននៅពេលណាឡើយ ហើយក៏មិនទាន់ដឹងថា ក្លឹបនឹងចាត់វិធានការបែបណានៅពេលភស្ដុតាងត្រូវបានបញ្ជាក់ច្បាស់លាស់។
ថ្ងៃនេះក្រុមបាល់ទាត់នារីរបស់ Leicester City នឹងត្រូវជួបជាមួយក្រុមបាល់ទាត់នារីរបស់ហង្សក្រហម Liverpool ក្នុងវគ្គ 8 ក្រុមចុងក្រោយ នៃពានរង្វាន់ក្របខណ្ឌ FA Cup។ ដូច្នេះហើយ Leicester City នឹងត្រូវដឹកនាំដោយជំនួយការគ្រូបង្វឹក Jennifer Foster រួមទាំងគ្រូបង្វឹកឈុត U-18 លោក Steven Kirby។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!