បាល់ទាត់អន្តរជាតិ
Leicester City ឡើងមកឈរនៅកំពូលតារាង និងត្រៀមឈ្នះពាន Championship
ក្លឹប Leicester City បានវិលទៅកាន់កំពូលតារាងនៃក្របខ័ណ្ឌ Championship វិញ ដោយបានយកឈ្នះលើ West Bromwich Albion ក្នុងលទ្ធផល 2-1 នៅថ្ងៃនេះ។ គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី 1 ពី Wilfred Ndidi និងគ្រាប់បាល់នាទីទី 15 របស់ Jamie Vardy គ្រប់គ្រាន់ក្នុងការទទួលបានជ័យជម្នះដ៏សំខាន់របស់ពួកគេ។
ក្លឹប Leicester City ដែលដឹកនាំដោយលោក Enzo Maresca កំពុងមានភាគរយខ្ពស់បំផុតក្នុងការឈ្នះ Championship នៅរដូវកាលនេះ ខណៈដែលការប្រកួតលីគនៅសល់ត្រឹមតែ 3 ប្រកួតទៀតប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ Leicester City ក៏ត្រៀមនឹងវិលត្រឡប់មកកាន់ការប្រកួតប្រជែងក្នុងក្របខណ្ឌ Premier League វិញ នៅរដូវកាលក្រោយផងដែរ។
គួររំលឹកផងដែរថា ក្លឹប Leicester City ក៏ជាក្លឹបដែលធ្លាប់ឈ្នះពាន Premier League បានម្ដងផងដែរ ក្នុងរដូវកាល 2015-2016។ កាលពីរដូវកាលមុនពួកគេបានបញ្ចប់រដូវកាលដោយស្ថិតនៅចំណាត់ថ្នាក់លេខ 18 ក្នុងតារាងលីគកំពូលរបស់អង់គ្លេស ហើយត្រូវបានកាត់ចេញពី Premier League។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ1 day ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa