បាល់ទាត់អន្តរជាតិ
ក្រុមជម្រើសជាតិអាឡឺម៉ង់ នឹងប្ដូរដៃគូសហការរបស់ខ្លួនពី Adidas ទៅជា Nike
ក្រុមបាល់ទាត់ជម្រើសជាតិអាឡឺម៉ង់បានបញ្ចប់ការសហការជាមួយដៃគូរបស់ខ្លួន Adidas ដែលជាអ្នកធ្លាប់ទទួលខុសត្រូវក្នុងការរចនា និងផលិតឈុតសម្លៀកបំពាក់របស់ក្រុមពួកគេអស់រយៈពេល 70 ឆ្នាំមកហើយ (នេះបើតាមរបាយការណ៍ចុងក្រោយមួយបានអះអាង)។
ដោយឡែកក្រុមហ៊ុន Nike នឹងក្លាយជាដៃគូសហការថ្មីរបស់ក្រុមជ្រើសជាតិអាឡឺម៉ង់ ចាប់ពីឆ្នាំ 2027 តទៅ។ ដូច្នេះហើយ Nike នឹងផលិតសម្ភារៈកីឡាមួយចំនួន និងឈុតអាវសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់។ គួររំលឹកផងដែរថា Adidas បានធ្វើការជាមួយនឹងក្រុមជម្រើសជាតិអាឡឺម៉ង់តាំងពីឆ្នាំ 1954 មកម្ល៉េះ។
គេបានដឹងថា កិច្ចសន្យានៃកុងត្រារវាងសមាគមន៍បាល់ទាត់អាឡឺម៉ង់ (DFB) និងក្រុមហ៊ុន Nike ត្រូវបានកំណត់ឲ្យដំណើរការរហូតដល់ឆ្នាំ 2034។ គួរដឹងផងដែរថា នៅរំលងអាធ្រាតនេះក្រុមជម្រើសជាតិអាឡឺម៉ង់ដែលដឹកនាំដោយលោក Julian Nagelsmann នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិបារាំង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល