បាល់ទាត់អន្តរជាតិ
Adidas នឹងក្លាយជាដៃគូសហការជាមួយ Liverpool នៅឆ្នាំ 2025
ក្រុមហ៊ុនយក្សរបស់អាឡឺម៉ង់ Adidas នឹងក្លាយជាអ្នកឧបត្ថម្ភឈុតសម្លៀកបំពាក់ថ្មី សម្រាប់ក្លឹបរបស់អង់គ្លេស Liverpool ចាប់ពីរដូវកាល 2025/2026 តទៅ (នេះបើតាមសារព័ត៌មាន Sport Business)។
មានសេចក្តីរាយការណ៍មួយបានអះអាងថា Adidas បានឈ្នះការដេញថ្លៃ ដើម្បីចុះហត្ថលេខាបានសម្រេចជាមួយ Liverpool ដែលមានសុពលភាពដល់ឆ្នាំ 2030។ ពីមុនមក Adidas ក៏ធ្លាប់ជាដៃគូសហការរបស់ Liverpool ផងដែរ ពីឆ្នាំ 1985 ដល់ឆ្នាំ 1996 និងពីឆ្នាំ 2006 ដល់ឆ្នាំ 2012។
បច្ចុប្បន្ន Nike គឺជាដៃគូសហការរបស់ហង្សក្រហម Liverpool ជាមួយនឹងកុងត្រាដែលពួកគេបានព្រមព្រៀងជាមួយគ្នាតាំងពីឆ្នាំ 2020 មក។ មុនពេលដែល Nike ក្លាយជាអ្នកឧបត្ថម្ភនោះ Liverpool បានសហការជាមួយ New Balance។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត
-
បាល់ទាត់អន្តរជាតិ2 days ago
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!