បាល់ទាត់អន្តរជាតិ
Alexander Isak មិនយកចិត្តទុកដាក់ក្នុងការចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនឡើយ!!!
ខ្សែប្រយុទ្ធរបស់ក្លឹប Newcastle United គឺកីឡាករ Alexander Isak បានលើកឡើងថា គាត់មិនសូវយកចិត្តទុកដាក់ខ្លាំងពេកចំពោះការចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនទេ។ ស្របពេលជាមួយគ្នានោះ កីឡាករឆ្នើមរូបនេះកំពុងត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពីក្លឹបកាំភ្លើងធំ Arsenal។
យ៉ាងណាមិញ Alexander Isak គឺជាកីឡាករដែលត្រូវបានក្លឹប Newcastle ចុះហត្ថលេខាផ្ទេរពី Real Sociedad ក្នុងតម្លៃខ្ពស់ដែលស្ថិតក្នុងកំណត់ត្រារបស់ក្លឹបចំនួនរហូតដល់ 63 លានផោន កាលពីរដូវក្តៅឆ្នាំ 2022 ហើយចាប់តាំងពីពេលនោះមកគាត់បានបន្តនូវទម្រង់លេងដ៏លេចធ្លោររហូតមក។
ទោះបីជាកីឡាករវ័យ 24 ឆ្នាំរូបនេះ មានបញ្ហារបួសជាញឹកញាប់ពេលស្នាក់នៅ Newcastle ក៏ដោយ ក៏គាត់នៅតែអាចរកគ្រាប់បាល់បាន 26 គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប 57 ប្រកួត។ ទន្ទឹមនឹងនេះដែរ នៅរដូវកាលនេះគេក៏ស៊ុតបញ្ចូលទីបាន 16 គ្រាប់ ក្នុងការបង្ហាញខ្លួន 30 ប្រកួតផងដែរ។
ថ្លែងទៅកាន់សារព័ត៌មាន Expressen នៃប្រទេសស៊ុយអែត ក្នុងអំឡុងពេលទៅបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិ Isak បាននិយាយថា៖ “ពាក្យចចាមអារ៉ាមមិនប៉ះពាល់ដល់ខ្ញុំខ្លាំងនោះទេ។ វាតែងតែត្រូវបានគេនិយាយជាច្រើនលើកច្រើនសារ ជាពិសេសនៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករ។ ខ្ញុំមើលឃើញថា វាគ្រាន់តែជារឿងធម្មតាៗបែបនេះ។… ប៉ុន្តែខ្ញុំពិតជាមិនបានគិតអំពីវាទេ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង