Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ពិចារណា​លក់​កីឡាករ​ជា​ច្រើន​ដើម្បី​យក​លុយ​ទិញ Haaland

Published

on

យោងតាម Footmercato បាន​រាយការណ៍​ថា ប្រធាន​ក្លឹប​របស់ Barcelona កំពុង​មាន​បំណង​ចង់​លក់​កីឡាករ​ជា​ច្រើន​នាក់​នៅ​រដូវក្តៅ​នេះ ដើម្បី​ទទួល​បាន​ប្រាក់​ប្រហែល 200 លានអឺរ៉ូ សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ម្នាក់​ដ៏​មាន​ឥទ្ធិពល។

គេ​បាន​ដឹង​ថា ថ្នាក់​​ដឹក​នាំ​របស់ Barcelona នឹង​ពិចារណា​លើ​សំណើរ​របស់​ក្លឹប Al-Hilal ដែល​ចង់​ទិញ​យក​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Rafinha របស់​ពួក​គេ។ ក្លឹប​យក្ស​របស់​អារ៉ាប៊ីសាអូឌីត​នឹង​សុខ​ចិត្ត​ចំណាយ​រហូត​ដល់ 100 លានអឺរ៉ូ ដើម្បី​អាច​ចុះ​ហត្ថលេខា​លើ Rafinha។

បន្ថែម​ពី​នេះ​ទៀត ក្នុង​ចំណោម​បេក្ខភាព​ដែល​អាច​លក់​ចេញ​ផ្សេង​ទៀត​មាន​ដូច​ជា៖ ខ្សែការពារ Jules Kounde និង Andreas Christensen។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​ក៏​នឹង​លក់​ខ្សែប្រយុទ្ធ​ស្លាប Ansu Fati ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ Brighton ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​ក៏​រំពឹង​ប្រាក់​ពី​ក្លឹប Nice ប្រសិន​បើ Jean-Clair Todibo ដែល​ជា​អតីត​កីឡាករ​របស់​ខ្លួនត្រូវ​បាន​លក់​ចេញ​នោះ Barcelona នឹង​ទទួល​បាន​ប្រាក់ 25% ដែល​ជា​កិច្ចព្រម​ព្រៀង​រវាង​ក្លឹប​ទាំង 2 កាល​ពី​អតីត​កាល។

ក្លឹប Barcelona កំពុង​តែ​ស្វែង​រក​ឱកាស​នៃ​ទិញ​យក​ខ្សែប្រយុទ្ធ​សញ្ជាតិ​ន័រវេស Erling Haaland ពី​ក្លឹប Manchester City នៅ​រដូវក្តៅ​ឆ្នាំ 2025 នេះ​បើ​យោងតាម​ការ​រាយការណ៍​របស់ Mundo Deportivo។

ប្រភព: Telecomasia

Trending

Exit mobile version