បាល់ទាត់អន្តរជាតិ
ក្លឹប West Ham បង្ហើបពីតម្លៃលក់ខ្សែបម្រើ Lucas Paqueta
ក្លឹបញញួរធំ West Ham United ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុញ្ញាតឲ្យខ្សែបម្រើ Lucas Paqueta ចាកចេញនៅរដូវក្តៅនេះ ប្រសិនបើក្លឹបដែលចង់បានគេហ៊ានចំណាយប្រាក់តាមចំនួនពួកគេចង់បាន ជាពិសេសគឺក្លឹប Manchester City ជាក្លឹបដែលចង់បានកីឡាកររូបនេះជាខ្លាំង។
កីឡាករវ័យ 26 ឆ្នាំ Lucas Paqueta គឺជាតួអង្គដ៏សំខាន់របស់ West Ham United នាពេលបច្ចុប្បន្ន។ ខ្សែបម្រើឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ មានទម្រង់លេងដ៏លេចធ្លោរ ចាប់តាំងពីពេលដែលគាត់បានផ្ទេរពីក្លឹប Lyon នៅរដូវក្តៅឆ្នាំ 2022។ គិតមកទល់នឹងពេលនេះ Paqueta លេងបានប្រកួតសរុបឲ្យក្លឹបបច្ចុប្បន្នរបស់ខ្លួនបាន 75 ប្រកួតមកហើយ និងស៊ុតបញ្ចូលទីបាន 12 គ្រាប់។
យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា ក្លឹប West Ham រំពឹងថា Man City នឹងត្រឡប់មកវិញ ជាមួយនឹងការចរចាចង់បាន Paqueta។ ទន្ទឹមនឹងនេះដែរ គេបានដឹងថា ក្លឹបញញួរធំនឹងកំណត់តម្លៃលក់គេទាបជាងកាលពីមុនគឺត្រឹម 80 លានផោន ប៉ុណ្ណោះ ស្របពេលដែលកុងត្រារបស់គេនៅមានសុពលភាពដល់ឆ្នាំ 2027។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!