បាល់ទាត់អន្តរជាតិ
Pep Guardiola លើកឡើងថា Liverpool មានភាគរយខ្ពស់ ក្នុងការឈ្នះពានលីគ នៅរដូវកាលនេះ!!!
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានចែករំលែកអំពីទស្សនៈគំនិតនៃការយល់ឃើញរបស់ខ្លួន ពាក់ព័ន្ធនឹងការប្រជែងពានជើងឯកលីគកំពូលរបស់អង់គ្លេស (Premier League) ក្នុងរដូវកាលនេះ ហើយក្រុមដែលគាត់គិតថា នឹងឈ្នះពាននោះគឺហង្សក្រហម Liverpool។
គួរដឹងផងដែរថានៅថ្ងៃទី 31 ខែមីនា កាលពីម្សិលមិញ ក្រុមរបស់លោក Pep Guardiola បានប្រកួតស្មើសូន្យទល់នឹងសូន្យជាមួយ Arsenal ក្នុងការប្រកួតជុំទី 30 នៃក្របខណ្ឌ Premier League។ លទ្ធផលស្មើនេះដែរជាផលចំណេញសម្រាប់ Liverpool ខណៈដែល Man Cityបន្តឈរនៅចំណាត់ថ្នាក់លេខ 3 មាន 64 ពិន្ទុ និង Arsenal ឈរលេខ 2 មាន 65 ពិន្ទុ ហើយហង្សក្រហមរបស់លោក Jurgen Klopp ជាក្រុមកំពូលតារាងមាន 67 ពិន្ទុ។
យោងតាមសម្ដីរបស់លោក Pep Guardiola ដែលបានដកស្រង់ដោយ The Guardian បានឲ្យដឹងថា៖ “ពេលនេះអ្នកណាដែលនៅឈរលេខ 1 គឺមានភាគរយខ្ពស់, ទី 2 គឺ Arsenal ហើយយើងជាអ្នកទី 3។ ប្រសិនបើអ្នកណានៅចំណុចកំពូលដូចយើងកាលពីមុន នោះគឺជាក្រុមដែលមានភាគរយឈ្នះ”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ