បាល់ទាត់អន្តរជាតិ
Phil Foden ស៊ុត 3 គ្រាប់ (Hat-trick) ក្នុងជំនួបទល់នឹង Aston Villa
ខ្សែប្រយុទ្ធស្លាប Phil Foden បានស៊ុតបញ្ចូលទី 3 គ្រាប់យ៉ាងអស្ចារ្យ នៅក្នុងការប្រកួតរបស់ក្លឹបមេឃខៀវ Manchester City ដោយបានយកឈ្នះ Aston Villa ក្នុងលទ្ធផលសរុប 4-1 កាលពីរំលងអាធ្រាតយប់មិញនេះ ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League។
ក្នុងចំណោមគ្រាប់បាល់ទាំង 3 គ្រាប់ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេជាការទាត់បាល់ហ្វ្រីឃីគដ៏ល្អ នៅចុងតង់ទី 1។ សម្រាប់គ្រាប់បាល់ 2 គ្រាប់បន្ថែមទៀតរបស់ Phil Foden គឺស៊ុតបញ្ចូលទីនៅនាទីទី 62 និង 69។
ទោះបីជាកំពុងសម្លឹងដល់ការឈ្នះពាន Premier League នៅក្នុងរដូវកាលនេះក៏ដោយ ក៏ក្រុមរបស់លោក Pep Guardiola ហាក់នៅមានការលំបាក ដោយពួកគេជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ 3 តាមពីក្រោយ Liverpool និង Arsenal។ បន្ថែមលើសពីនេះទៀត ពួកគេក៏មានការប្រកួតជាប់ៗគ្នាជាច្រើន ហើយនៅប៉ុន្មានថ្ងៃទៀតខាងមុខពួកគេនឹងត្រូវប្រកួតធំនៅក្នុងក្របខណ្ឌ UCL ទល់នឹង Real Madrid ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ1 day ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!