Connect with us

បាល់ទាត់អន្តរជាតិ

Phil Foden ចុះ​កុងត្រា​ថ្មី​ជាមួយ Manchester City រហូត​ដល់​ឆ្នាំ 2027

Published

on

កាល​ពី​ម្សិលមិញ​នេះ​ក្លឹប​មេឃខៀវ Manchester City បាន​ប្រកាស​ថា ខ្សែ​ប្រយុទ្ធ​ស្លាប Phil Foden បាន​ចុះ​កិច្ចសន្យា​លើ​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​រយៈពេល 3 ឆ្នាំ​បន្ថែម​ទៀត​លើ​កុងត្រា​បច្ចុប្បន្ន​របស់​ខ្លួន ដែល​មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2027។

យ៉ាង​ណា​​មិញ Manchester City ប្រៀប​ដូច​ជា​ផ្ទះ​ដ៏​កក់ក្ដៅ​របស់​កីឡាករ​វ័យ 22 ឆ្នាំ​រូបនេះ​ទៅ​ហើយ ដោយ​គាត់​បាន​រួម​រស់​ជាមួយ​ក្លឹប​តាំង​ពី​អាយុ 9 ឆ្នាំ​មក​ម្ល៉េះ។ Phil Foden ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Manchester City ផ្ទាល់​តែ​ម្ដង និង​ត្រូវ​បាន​ប្រូម៉ូត​ឡើង​មក​លេង​ឈុតធំ​ផ្លូវការណ៍​នៅ​ឆ្នាំ 2017 ហើយ​បាន​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​កីឡាករ​ដ៏​លេចធ្លោរ​ម្នាក់​នៅ​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន។

គិត​មក​ទល់​នឹង​ពេល​នេះ​កីឡាករ​សញ្ជាតិ​អង់គ្លេស Phil Foden បាន​បង្ហាញ​ខ្លួន​សរុប​ឲ្យ​ក្លឹប Manchester City ចំនួន 182 ប្រកួត​មក​ហើយ ដោយ​ស៊ុតបញ្ចូលទី​បាន 52 គ្រាប់ និង​បញ្ចូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម (Assists) បាន 36 ដង។

ជាមួយ​គ្នា​នេះ​ដែរ ខ្សែប្រយុទ្ធ​ដែល​កើត​នៅ​ទី​ក្រុង Stockport រូបនេះ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​សរុប​ចំនួន 11 ពាន​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួនដែរ ដោយ​លើក​ពាន Premier League ចំនួន 4 ដង, League Cup ចំនួន 4 ដង, FA Cup ម្ដង និង Community Shields ចំនួន 2 ដង។

ប្រភព: Sportsmole

Trending

Exit mobile version