បាល់ទាត់អន្តរជាតិ
Liverpool ភ្លាត់ចាញ់ក្នុងដីរបស់ខ្លួនឯង ក្រោមស្នាដៃ Crystal Palace
ក្លឹបហង្សក្រហម Liverpool បានរងបរាជ័យដ៏គួរឲ្យសោកស្ដាយក្រោមស្នាដៃរបស់ Crystal Palace ក្នុងការប្រកួតជុំទី 33 នៃក្របខ័ណ្ឌ Premier League នៅក្នុងដី Anfield។ គ្រាប់បាល់ 1 គ្រាប់របស់ Crystal Palace បានកើតឡើងតាំងពីនាទីទី 14 ដែលជាការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធស្លាប Eberechi Eze។
បន្តពីនោះមក Liverpool បានព្យាយាមយ៉ាងខ្លាំង ដើម្បីតាមស្មើក្រុមភ្ញៀវ Crystal Palace ប៉ុន្តែមិនបានសម្រេច។ អាចនិយាយបានថា ថ្ងៃនេះមិនមែនជាសំណាងល្អរបស់ក្លឹបហង្សក្រហមឡើយ ខណៈដែលពួកគេមានស្ថិតិស៊ុតរហូតដល់ 21 ជើង ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីទៅលើគូប្រកួតបាន។
ក្រៅពីការចាញ់ដែលមិនអាចទទួលបាន 3 ពិន្ទុពី Crystal Palace បានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp ឈរនៅចំណាត់ថ្នាក់លេខ 3 ដែលមានពិន្ទុតាមពីក្រោយ Man City និង Arsenal។ ច្បាស់ណាស់ថា ប្រសិនបើចំណាត់ថ្នាក់នេះបន្តរហូតដល់សប្ដាហ៍ចុងក្រោយនៃការបិទបញ្ចប់រដូវកាល នោះពួកគេនឹងខកខានឱកាសលើកពានលីគនៅរដូវកាលនេះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ3 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
PSG ប្រហែលជាត្រូវបន្តកំណត់ត្រា មិនអាចឈ្នះពាន UCL ជាច្រើនរដូវកាលទៀត