បាល់ទាត់អន្តរជាតិ
Man United បើកការពិភាក្សាផ្ទេរ ខ្សែការពារឆ្នើមរបស់ក្លឹប Bayer Leverkusen
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានពិភាក្សាជាមួយនឹងខ្សែការពារស្លាបរបស់ក្លឹប Bayer Leverkusen គឺកីឡាករ Jeremie Frimpong ដែលការពិភាក្សានោះពាក់ព័ន្ធនឹងការផ្ទេរមួយដែលអាចកើតឡើងនាចុងបញ្ចប់នៃរដូវកាលខាងមុខនេះ។
យ៉ាងណាមិញ កីឡាករសញ្ជាតិហូឡង់ Jeremie Frimpong គឺជាផ្នែកមួយដ៏សំខាន់របស់ក្លឹប Bayer Leverkusen ដែលទើបនឹងបានឈ្នះពាន Bundesliga កាលពីពេលថ្មីៗនេះ។ គាត់បានបង្ហាញខ្លួនក្នុងនាមជាកីឡាករជម្រើសដំបូង 24 ប្រកួត ក្នុងចំណោម 28 ប្រកួតនៅ Bundesliga រដូវកាលនេះ ដោយរួមចំណែកស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 8 ដង។
ជាមួយនឹងទម្រង់លេងដ៏ល្អបែបនេះ Jeremie Frimpong បានទទួលការចាប់អារម្មណ៍ពីក្លឹបយក្ស 3 របស់អង់គ្លេសគឺ Man United និង Manchester City រួមទាំង Liverpool ផងដែរ។ យោងតាមអ្នកកាសែត Christian Falk បានអះអាងថា ពេលនេះ Man United បានធ្វើការពិភាក្សាដោយផ្ទាល់ជាមួយអ្នកតំណាងរបស់ Frimpong ហើយ ជុំវិញការផ្ទេរដែលអាចសម្រេចបាននារដូវក្តៅខាងមុខ។
គេបានដឹងថា បើទោះបីជា Frimpong ស្ថិតក្រោមកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតដល់ខែមិថុនា ឆ្នាំ 2028 ក៏ដោយ ប៉ុន្តែគាត់អាចនឹងត្រូវលក់ចេញជាមួយនឹងតម្លៃប្រហែល 40 លានអឺរ៉ូ (34 លានផោន) ប៉ុណ្ណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល