បាល់ទាត់អន្តរជាតិ
Ajax កំពុងសម្លឹងមើល ចង់តែងតាំងបេក្ខភាពគ្រូបង្វឹកថ្មី!!!
ក្លឹប Ajax ដែលស្ថិតនៅលីគកំពូលនៃប្រទេសហូឡង់ កំពុងស្ថិតក្នុងស្ថានភាពដែលខុសពីការរំពឹងទុក ដោយមិនត្រឹមតែមិនអាចឈ្នះពានលីគប៉ុណ្ណោះទេ តែទម្រង់លេងរបស់ក្រុមក៏ហាក់ដូចមិនសមប្រកបផងដែរ។ ជំហានដំបូង ពួកគេចង់គិតគូដល់ការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ដែលអាចមានសមត្ថភាពធ្វើការជាមួយកីឡាករក្មេងៗ។
ច្បាស់ណាស់សម្រាប់ហេតុផលនេះក្លឹប Ajax បានសម្រេចចិត្តសម្លឹងមើលបេក្ខភាពគ្រូបង្វឹករបស់ Barcelona គឺលោក Xavi Hernandez។ ដូចដែលបានរាយការណ៍ដោយ Diario Sport បានអះអាងថា Ajax បានចូលរួមក្នុងការពិភាក្សាជាជំហានដំបូងជាមួយអ្នកតំណាងរបស់ Xavi រួចហើយ។
គេបានដឹងថា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការទៅដឹកនាំនៅ Ajax ដែលហាក់មិនសូវមានសម្ពាធខ្លាំងពេកដូចក្លឹបបច្ចុប្បន្នរបស់ខ្លួន។ លើសពីនេះទៀត Xavi ក៏មិនទាន់ចង់សម្រាកយូរពីអាជីពជាគ្រូបង្វឹករបស់គាត់ដែរ ហើយច្បាស់ណាស់ថា គាត់នឹងចាប់យកឱកាសនេះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក