បាល់ទាត់អន្តរជាតិ
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad
នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញរវាងគ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi Hernandez នាយកកីឡាលោក Deco និងប្រធានក្លឹបលោក Joan Laporta បានធ្វើការសម្រេចចិត្តជារួមមួយដែលពាក់ព័ន្ធនឹងគម្រោងសម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។
យោងតាមសារព័ត៌មាន Diario Sport បានឲ្យដឹងថា គោលបំណងធំបំផុតរបស់ Xavi គឺការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលចំណូលថ្មីម្នាក់ ដែលមានទម្រង់លេងល្អអាចជំនួសកន្លែងរបស់ Sergio Busquets បាន។ កីឡាករដែល Xavi ទទូចចង់ឲ្យក្លឹបផ្ទេរយកមកនោះ ជាខ្សែបម្រើកណ្តាលរបស់ Real Sociedad គឺកីឡាករ Martin Zubimendi។
ប្រសិនបើ Barcelona អាចជំនះការលំបាកផ្នែកហិរញ្ញវត្ថុរបស់ខ្លួនបាន ច្បាស់ណាស់ថា ពួកគេនឹងចុះហត្ថលេខាលើ Martin Zubimendi។ កីឡាករវ័យ 25 ឆ្នាំរូបនេះក៏ធ្លាប់បានដឹងដែរថា Barcelona ចាប់អារម្មណ៍ចង់បានគាត់ និងបានឆ្លើយតបដោយប្រយោលថា៖ “”ខ្ញុំសប្បាយចិត្តនៅ Real Sociedad វាដូចជាផ្ទះរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនអាចនិយាយថា ខ្ញុំនឹងលេងពេញមួយអាជីពបាល់ទាត់របស់ខ្ញុំនៅ Real Sociedad ទេ…”។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង