Connect with us

បាល់ទាត់អន្តរជាតិ

Alex Baena បង្ហើប​ថា ខ្លួន​មាន​ក្ដី​សុបិន​ដ៏ធំ​មួយ ដោយ​ចង់​លេង​ឲ្យ​ក្លឹប Barcelona

Published

on

ខ្សែបម្រើ​ឆ្នើម Alex Baena របស់​ក្លឹប Villarreal ថ្មីៗ​នេះ​បាន​និយាយ​ជា​សារធារណៈ​ថា ខ្លួន​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​កីឡាករ​របស់ Barcelona នា​ថ្ងៃ​ណា​មួយ ក្នុង​ពេល​អនាគត។ យ៉ាង​ណា​មិញ បច្ចុប្បន្ន​កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ឆ្នើម​មួយ​រូប​ផង​ដែរ​ប្រចាំ​លីគ​កំពូល​របស់​អេស្ប៉ាញ (La Liga)។

យោងតាម​សម្ដី​របស់ Alex Baena ដែល​បាន​ដក​ស្រង់​ដោយ Fabrizio Romano បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​ចង់​លេង​ឲ្យ Barcelona! វា​គឺ​ជា​សុបិន​ដ៏​ធំ​បំផុត​មួយ​របស់​ខ្ញុំ។ ខ្ញុំ​យល់​ថា ពួក​គេ​ជា​ក្រុម​ល្អ​បំផុត​ក្នុង​ពិភពលោក”។ ដោយ​ឡែក Alex Baena ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ផង​ដែរ​ថា ក្លឹប Villarreal នឹង​ព្រម​ឲ្យ​គាត់​ចាកចេញ​លុះ​ត្រា​ណា​តែ​បាន​សំណើរ​នៃ​ការ​ដេញ​ថ្លៃ 60 លានអឺរ៉ូ។

គួរ​រំលឹក​ផង​ដែរ​ថា Alex Baena គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​យុវជន​ថ្នាល​របស់​ក្លឹប Villarreal ហើយ​បច្ចុប្បន្ន​គេ​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ក្លឹប​របស់​ខ្លួន។ មួយ​រយៈ​ចុង​ក្រោយ​នេះ ក៏​មាន​​ក្លឹប​មួយ​ចំនួន​បាន​ចាប់​អារម្មណ៍​លើ​ទម្រង់​លេង​របស់​គេ​ផង​ដែរ ជា​ពិសេស​ក្លឹប​នៅ​អង់គ្លេស Aston Villa។

ប្រភព: Fabrizio Romano

Trending

Exit mobile version