Connect with us

បាល់ទាត់អន្តរជាតិ

Lewandowski ស៊ុត Hat-trick ក្នុង​ជំនួប​ទល់​នឹង Valencia

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ ក្លឹប​អ្នក​មាន​បុណ្យ Barcelona និង Valencia បាន​ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​ជុំទី 33 នៃ​ក្របខណ្ឌ La Liga របស់​អេស្ប៉ាញ។ យ៉ាង​ណា​មិញ ក្លឹប​យក្ស​កាតាឡាន់ បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ ដើម្បី​រក្សា​ចំណាត់​ថ្នាក់​លេខ 2 របស់​ពួកគេ​បន្ត​ទៀត ប៉ុន្តែ​នៅ​តែ​មាន​គម្លាត​ពិន្ទុ​ឆ្ងាយ​ពី Real Madrid ដដែល។

ចោល​ភ្នែក​ក្រឡេក​មក​មើល​ការ​ប្រកួត នៅ​តង់​ទី 1 នាទី​ទី 22 Barcelona មាន​ឱកា​ស​នាំ​មុខ​មុន ​ដោយ​ការ​តែត​បាល់​ពី​កីឡាករ Fermin Lopez។ ទោះជា​យ៉ាងណា​ក៏​ដោយ ភាព​រីករាយ​របស់​ពួក​គេ​មាន​រយៈពេល​ខ្លី បន្ទាប់​ពី Hugo Duro របស់ Valencia បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី ដើម្បី​តាម​ស្មើ 1-1 វិញ។

បន្ទាប់​មក​ទៀត​នៅ​នាទីទី 38 ខ្សែ​ការពារ Ronald Araujo បាន​បណ្តោយ​ឲ្យ​កើត​មាន​បាល់​ពិន័យ 11 ម៉ែត្រ ហើយ Pepeleu បាន​ស៊ុត​ប៉េណាល់​ទី​បាន​សម្រេច។ ជា​សំណាង​មិន​ល្អ​របស់ Valencia នៅ​នាទីទី 45+4 កីឡាករ Georgi Mamardashvili បាន​បង្ករ​កំហុស​ធ្វើ​ឲ្យ​មាន​កាត​ក្រហម។

ចាប់​ពី​ដើម​តង់​ទី 2 ទៅ Valencia បាន​លេង​ក្រោម​សម្ពាធ​ជា​ខ្លាំង បន្ទាប់​ពី​មាន​គ្នា​ត្រឹមតែ 10 នាក់។ មិន​យូរ​ប៉ុន្មាន​នៅ​នាទីទី 49 ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ស៊ុត​តាម​ស្មើ 2-2 វិញ។ បន្ត​មក​ទៀត​នៅ​ចុង​ម៉ោង​នៃ​ការ​ប្រកួត​នាទីទី 82 និង​នាទីទី 90+3 ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ បាន​ស៊ុត​បញ្ចូលទី​ថែម 2 គ្រាប់ ដែល​ជួយ Barcelona ឲ្យ​ឈ្នះ​ការ​ប្រកួត 4-2។

ប្រភព: Dailysports

Trending

Exit mobile version