Connect with us

បាល់ទាត់អន្តរជាតិ

ខ្លះៗ​អំពី​ការ​ប្រកួត​រវាង Bayern Munich និង Real Madrid នៅ​រំលង​អាធ្រាត​នេះ!!!

Published

on

នៅ​ម៉ោង 2 រំលង​អាធ្រាត​នេះ​ក្លឹប​យក្ស​អាឡឺម៉ង់ Bayern Munich នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Real Madrid ក្នុង​ការ​ប្រកួត​ជើង​ទី 1 នៃ​ក្របខណ្ឌ UEFA Champions League វគ្គ 4 ក្រុម​ចុង​ក្រោយ។ យ៉ាង​ណា​មិញ​ពួក​គេ​នឹង​ត្រូវ​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត ដែល​ជា​ការ​ប្រកួត​ជើង​ទី 2 នៅ 10 ថ្ងៃ​បន្ទាប់។

សូម​រំលឹក​ផង​ដែរ​ថា Real Madrid ដែល​ជា​អធិរាជ​នៅ​នៃ​ក្របខណ្ឌ UCL បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត​នេះ​បន្ទាប់​ពី​បាន​យក​ឈ្នះ Manchester City តាម​រយៈ​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ចុង​ម៉ោង ខណៈ​ដែល Bayern Munich បាន​ទម្លាក់ Arsenal នៅ​វគ្គ 8 ក្រុម​ចុង​ក្រោយ​ផង​ដែរ។

នៅ​ក្នុង​សន្និសិទ្ធិ​សារព័ត៌មាន​មុន​ការ​ប្រកួត​មក​ដល់ គ្រូ​បង្វឹក​របស់ Bayern Munich លោក Thomas Tuchel បាន​និយាយ​ថា៖ “ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 នេះ មាន​អារម្មណ៍​ថា​ដូចជា​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​វិធី​សាស្រ្ត​របស់​ខ្ញុំ​នឹង​រៀបចំ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ។… យើង​នឹង​បញ្ចេញ​ឲ្យ​អស់​នូវ​អ្វីៗគ្រប់​យ៉ាង​ក្នុង​រយៈពេល 90 នាទី ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ”។

ដោយ​ឡែក​សម្រាប់​លោក Carlo Ancelotti ក៏​បាន​និយាយ​ដែរ​ថា៖ “យើង​លេង​ទល់​នឹង​គូប្រកួត​ដែល​មាន​អាវុធ, គុណភាព និង​​កម្លាំង​ខ្លាំង។ យើង​ត្រូវតែ​ការពារ​ឲ្យ​បាន​ល្អ និង​ជៀស​វាង​ការ​វាយ​បក។ យើង​ត្រូវតែ​លេង​ប្រកួត​ដោយ​ភាព​ពេញលេញ​បំផុត។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​បានមក​ដល់​ទីនេះ…”។

ប្រភព: Dailysports

Trending

Exit mobile version