Connect with us

បាល់ទាត់អន្តរជាតិ

Leroy Sane សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ Bayern Munich

Published

on

កាល​ពី​ប៉ុន្មាន​ខែ​មុន គេ​បាន​រាយការណ៍​ថា Bayern Munich មាន​បំណង​បន្ត​កុងត្រា​ថ្មី​ជាមួយខ្សែ​ប្រយុទ្ធ​ស្លាប Leroy Sane ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នោះ គេ​មិន​ដឹង​ថា តើ​កីឡាករ​រូបនេះ​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ដែរ រឺ​អត់​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នេះ​អ្វីៗបាន​ឈាន​ដល់​សេចក្ដី​សម្រេច​ជា​ចុង​ក្រោយ​ហើយ។ ថ្មីៗ​នេះ​អ្នក​កាសែត​លោក Florian Plettenberg បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ពី​ស្ថានភាព​របស់ Leroy Sane ថា ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប​គឺ​លោក Max Eberl បាន​ចរចា​រួចរាល់​ជាមួយ​កីឡាករ​ឆ្នើម​រូប​នេះ​ហើយ ហើយ​គេ​ក៏​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​ផង​ដែរ។

ការ​សម្រេច​ចិត្ត​ចុងក្រោយ និង​ជា​ផ្លូវការណ៍ ត្រូវ​បាន​គេ​ដឹង​ថា នឹង​កើត​ឡើង​មុន​ពេល​នៃ​ការ​ចាប់​ផ្ដើម​ព្រឹត្តិការណ៍ EURO 2024។ សម្រាប់ Leroy Sane ពិត​ជា​មាន​ការ​ពេញ​ចិត្ត​ជាមួយ​នឹងជីវិត​នៅ Bayern Munich ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន​ផង​ដែរ និង​​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ត្រៀម​ខ្លួន​បន្ត​កុងត្រា​ជាមួយ​ក្លឹប។ កុងត្រា​បច្ចុប្បន្ន​របស់ Leroy Sane នឹង​ផុត​កំណត់​នៅ​រដូវក្តៅ​ឆ្នាំ 2025។

ប្រភព: Dailysports

Trending

Exit mobile version