Connect with us

បាល់ទាត់អន្តរជាតិ

Xabi Alonso បង្ហាញ​មហិច្ឆតា​ចង់​ឈ្នះ​ពាន Europa League

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប Bayer Leverkusen គឺ​លោក Xabi Alonso បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ Sky Sport មុន​ពេល​នៃ​ការ​ប្រកួត​ទល់​នឹង​ក្លឹប Roma ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Europa League ជើង​ទី 1 នៅ​រំលង​អាធ្រាត​នេះ​ថា ខ្លួន​មាន​ក្ដី​ស្រមៃ​ចង់​ឈ្នះ​ពាន​នេះ​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន។

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ចាត់​ទុក​ការ​ឈ្នះ​ពាន Europa League ជា​គោលបំណង​ចុង​ក្រោយ​សម្រាប់​រដូវកាល​នេះ បន្ទាប់​ពី​គាត់​បាន​ដឹកនាំ​ក្រុម​ឲ្យ​ក្លាយ​ជា​ម្ចាស់​ពាន​លីគ​កំពូល​អាឡឺម៉ង់ Bundesliga រួច​ហើយ។ ទោះ​ជា​យ៉ាង​ណា ការ​ជួប​ជាមួយ Roma មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ខណៈ​ដែល​ក្លឹប​អ៊ីតាលី​មួយ​នេះ ជា​ក្រុម​ខ្លាំង​ដែល​បំបាក់​ក្រុម​ផ្សេងៗ​ទៀត​ជា​ច្រើន​នៅ​ក្របខណ្ឌ Europa League ផង​ដែរ។

បន្ថែម​លើស​ពី​នេះ​ទៀត Roma ជា​ក្រុម​ជើង​ឯករង​កាល​ពី​ឆ្នាំ​មុន ដែល​ពួក​គេ​បាន​ចាញ់ Sevilla ក្នុង​វគ្គ​ផ្ដាច់ព្រ័ត តាម​រយៈការ​ទាត់​បាល់​កាត់​សេចក្ដី​ចុង​ម៉ោង។ ដោយ​ឡែក សម្រាប់ Xabi Alonso ប្រហែល​ជា​គាត់​មិន​ខ្វល់​ខ្លាំង​ពី​អតីត​កាល​របស់ Roma នោះ​ទេ។ គាត់​បាន​និយាយ​មុន​ការ​ប្រកួត​ថា៖ “វា​ពិត​ជា​មិន​ចៃដន្យ​ទេ​ដែល​យើង​តែងតែ​រក​បាន​គ្រាប់​បាល់​បាន នៅ​ក្រោយ​​នាទី​ទី 90។… យើង​ផ្តោត​ខ្លាំង​ណាស់ គោលដៅ​គឺ​ការ​ឈ្នះ​ពាន Europa League”។

ប្រភព: Romapress

Trending

Exit mobile version