Connect with us

បាល់ទាត់អន្តរជាតិ

Lucas Hernandez អាច​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ជើង​ទី 2 ទល់​នឹង Borussia Dortmund

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ គឺ​ជា​ការ​ប្រកួត​រវាង Borussia Dortmund និង PSG ដែល​ជា​ការ​ប្រកួត​ជើងទី 1 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ ជា​លទ្ធផល ក្លឹប​យក្ស​អាឡឺម៉ង់ Borussia Dortmund បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ​ដែល​មក​ពី​បារាំង PSG 1-0។

គ្រាប់​បាល់​ដែល​កើង​ឡើង​តែ 1 គត់​នៅ​ក្នុង​ការ​ប្រកួត​ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Nicolas Fullkrug នៅ​នាទីទី 36។ ក្រោយ​ត្រូវ​បាន​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​មុន 1-0 ភ្លាមៗ​នោះ​រឿង​​អកុសល​មួយ​ទៀត​បាន​កើត​ឡើង​សម្រាប់​ក្រុម​របស់​លោក Luis Enrique។ ខ្សែការពារ Lucas Hernandez របស់ PSG មិន​អាច​បន្ត​ការ​ប្រកួត​​ដោយ​សារ​របួស។

ខ្សែ​ការពារ​សញ្ជាតិ​បារាំង​រូប​​នេះ បាន​ស្នើ​សុំ​ប្តូរ​ចេញ។ ពេល​នោះ PSG បាន​ជំនួស​ខ្សែការពារ​កណ្ដាល​ថ្មី​របស់​ខ្លួន Lucas Beraldo។ យ៉ាង​ណា​មិញ នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​​នេះ បុគ្គលិក​ពេទ្យ​របស់​ក្លឹប PSG នឹង​ធ្វើ​ការ​ពិនិត្យ​មើល ក៏​ដូច​ជា​វាយ​តម្លៃ​លើស្ថានភាព​ធ្ងន់ធ្ងរ​នៃ​របួស​របស់​គាត់។

យ៉ាង​ណា​គេ​បាន​មើល​ឃើញ​ថា របួស​របស់ Lucas Hernandez អាច​នឹង​ធ្ងន់​ធ្ងរ ហើយ​ធ្វើ​ឲ្យ​គាត់​ខកខាន​ការ​ប្រកួត​ជើង​ទី 2 នៅ​ 8 ថ្ងៃ​ទៀត ទល់​នឹង Borussia Dortmund។ ក្នុង​រដូវកាល​នេះ ខ្សែ​ការពារ​វ័យ 28 ឆ្នាំ Lucas Hernandez ចូល​លេង​បាន 41 ប្រកួត ដោយ​ស៊ុតបញ្ចូលទី​បាន 2 គ្រាប់ និង​បញ្ជូន​បាល់ (Assists) បាន​ម្ដង។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

Exit mobile version