Connect with us

បាល់ទាត់អន្តរជាតិ

Barcelona និង Atletico Madrid ចាប់​អារម្មណ៍​លើ​ខ្សែបម្រើ​សញ្ជាតិ​អាមេរិក ដែល​កំពុង​ឡើង​ជើង​ខ្លាំង

Published

on

រដូវកាល​នេះ មិនមែន​ជា​រដូវកាល​ដ៏​ល្អ​បំផុត​របស់ Real Betis នោះ​ទេ បើ​ទោះ​បី​ជា​ពួកគេ​អាច​បញ្ចប់​រដូវកាល​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​ប្រហាក់​ប្រហែល រឺ​ដូច​រដូវកាល​មុន។ ខ្សែ​បម្រើ​ប្រយុទ្ធ Isco Alarcon គឺ​ជា​កីឡាករ​ដែល​មាន​ទម្រង់​លេង​លេច​ធ្លោរ​ខ្លាំង​របស់ Real Betis។

ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កីឡាករ​ម្នាក់​ទៀត​ដែល​មាន​ទម្រង់​លេង​មិន​ចាញ់ Isco ដែរ​នោះ​គឺ Johnny Cardoso។ ខ្សែបម្រើ​សញ្ជាតិ​អាមេរិក​រូប​នេះ បាន​ចូលរួម​ជាមួយ Real Betis ក្នុង​ខែ​មករា ដោយ​ផ្ទេរ​ពី​ក្លឹប Internacional។ ភ្លាមៗ​នោះ​គាត់​បាន​សម្រប​ខ្លួន​យ៉ាង​ល្អ​ទៅ​នឹង​បាល់ទាត់​អេស្ប៉ាញ ហើយ​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​គាត់​កាន់​តែ​ល្អ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​មួយ​ចំនួន។

យោងតាម​កាសែត Diario de Sevilla បាន​ឲ្យ​ដឹង​ថា ក្លឹប Barcelona និង Atletico Madrid ជា​ក្លឹប 2 ស្ថិត​ក្នុង​ចំណោម​ក្លឹប​ផ្សេងៗ​ទៀត​ដែល​ចាប់អារម្មណ៍​លើ​ការ​ផ្ទេរ Johnny Cardoso នា​រដូវ​ក្តៅ​ខាង​មុខ​នេះ។ ក្លឹប​ទាំង 2 កំពុង​ត្រូវ​ការ​ខ្សែបម្រើ​ការពារ ហើយ​ដោយ​សារ​តែ​ Johnny Cardoso មាន​អាយុ​ត្រឹម​តែ 22 ឆ្នាំ ការ​ចុះ​ហត្ថលេខា​លើ​រូប​​គេ នឹង​ក្លាយ​ជា​រឿង​ដ៏ល្អ​បំផុត​មួយ សម្រាប់​ផែនការ​រយៈពេលវែង។

Real Betis នឹង​អាច​លក់ Cardoso បន្ទាប់​ពី​ទិញ​គេ​ចូល​ក្លឹប​ត្រឹមតែ 6 ខែ​ប៉ុណ្ណោះ។ ពួកគេ​បាន​ទិញ​គាត់​ក្នុង​តម្លៃ 6 លានអឺរ៉ូ។ Real Betis កំណត់​តម្លៃ​លក់​ចេញ​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ 30 លានអឺរ៉ូ ដែល​តម្លៃ​នេះ​ពិត​ជា​ទាក់ទាញ​ការ​ហ៊ាន​ចំណាយ​ពី Barcelona និង Atletico Madrid។

ប្រភព: Football-espana

Trending

Exit mobile version