Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​សម្លឹង​មើល​ជម្រើស​នៃ​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​កណ្ដាល Thomas Partey

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona អាច​នឹង​ធ្វើ​ការ​ផ្ទេរ​ខ្សែបម្រើ​កណ្ដាល​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ចូល​ទៅ​ក្នុង​ក្រុម​របស់​ខ្លួន នា​រដូវ​ក្តៅ​ខាង​មុខ​នេះ។ យ៉ាង​ណា​មិញ ខ្សែបម្រើ​ដែល​ក្លឹប​កាតាឡាន់​បាន​នឹង​កំពុង​ឃ្លាំ​មើល​នោះ​គឺ Thomas Partey ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប​កាំភ្លើងធំ Arsenal។

ប្រសិន​បើ Barcelona អាច​សម្រេច​បាន​នូវ​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​ហ្គាណា​រូប​នេះ​ពិត​មែន នោះ​គាត់​នឹង​ត្រឡប់​មក​កាន់​ទឹកដី​ La Liga ជា​ថ្មី​ម្ដង​ទៀត ខណៈ​ដែល​គាត់​ធ្លាប់​បាន​ចំណាយ​ពេល​នៅ​លីគ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ​អស់​រយៈពេល​ជាង 7 ឆ្នាំ​ផង​ដែរ ដោយ​លេង​ឲ្យ​ក្លឹប Atletico Madrid។

កុងត្រា​បច្ចុប្បន្ន​របស់​ខ្សែបម្រើ​វ័យ 30 ឆ្នាំ​រូប​នេះ​ជាមួយ​ក្លឹប​កាំភ្លើងធំ មាន​សុពលភាព​ដល់​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2025។ ទោះ​ជា​យ៉ាង គេ​បាន​ដឹង​ថា គាត់​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​រយៈ​ពេល​វែង​របស់​លោក Mikel Arteta ដែល​ជា​គ្រូ​បង្វឹក​របស់ Arsenal ឡើយ ហើយ Barcelona កំពុង​តាម​ដាន​ពី​ស្ថានភាព​នេះ។

ក្លឹប Barcelona ចង់​បាន​ខ្សែ​បម្រើ​ដែល​មាន​បទ​ពិសោធន៍​ច្រើន និង​មាន​តម្លៃ​ផ្ទេរ​ទាប ដើម្បី​ពង្រឹង​ក្រុម​របស់​ពួក​គេ។ ថវិការ​នៃ​ការ​ចំណាយ​លើ​ការ​ទិញ​កីឡាករ​ចំណូល​ថ្មី​របស់ Barcelona នឹង​​ត្រូវ​បាន​កាត់​បន្ថយ ប្រសិន​បើ​ពួក​គេ​អាច​ចុះ​ហត្ថលេខា​លើ Partey ដែល​មាន​តម្លៃ​ប្រហែល 20 លានអឺរ៉ូ។

ប្រភព: Football-espana

Trending

Exit mobile version